(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់ ដោយទឹកភ្លៀង នៅសហគមន៍អណ្តូង៤ និង៦ និងបានកាយចង្អូរប្រឡាយបន្ថែម ដើម្បីពន្លឿនទឹកហូរឲ្យបានលឿន និងកុំឲ្យមានការលិចលង់ ផ្ទះប្រជាពលរដ្ឋក្នុងភូមិ និងសហគមន៍។

ការចុះត្រួតពិនិត្យមើល ពីស្ថានភាពទឹកជំនន់ ដោយទឹកភ្លៀង នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ខាងលើ ក៏មានការចូលរួម អភិបាលរងខណ្ឌ ការិយាល័យជំនាញពាក់ព័ន្ធ លោកចៅសង្កាត់គោករការ និងមន្ដ្រីខណ្ខជាច្រើនរូបទៀតផងដែរ។

គួរជម្រាបថា រហូតមកដល់ពេលនេះ មានតំបន់ជាច្រើន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ កំពុងរង់ការវាយប្រហារដោយជំនន់ទឹកភ្លៀង។ តំបន់រង្វង់មូលចោមចៅ និងអូឌឹម ស្ថិតក្នុងខណ្ឌកំបូល តាមបណ្ដោយផ្លូវជាតិលេខ៤ ក៏កំពុងរងការជន់លិច និងស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ៕