(ភ្នំពេញ)៖ កម្លាំងជំនាញរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវបេតុង បុរីហុកឆេង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ចំនួន៤ករណី។

ក្នុងនោះ កម្លាំងនគរបាល បានចាប់យកម៉ូតូ ជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន១គ្រឿង បញ្ជូនមកការិយាល័យ ចាត់ការតាមនីតិវិធី។

បើតាមវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់មកអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ជនសង្ស័យ បានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ចំនួន៤ករណី រួមមាន៖

* ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែក ផ្លាកទីនទម្ងន់៨ជី) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២១៦អាអឺ០ ផ្លូវលេខ១៨២ ក្រុម២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៦៖០០នាទី។

ជនរងគ្រោះឈ្មោះ ផាត់ ប៊ុនធា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២១៦អាអឺ០ ផ្លូវលេខ១៨២ ក្រុម២៨ ភូមិ១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់គ្រឿងរថយន្ត។ សម្ភារបាត់បង់៖ ខ្សែក ផ្លាកទីនទម្ងន់០៨ជី។

* ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកផ្លាកទីនទម្ងន់៨ជី) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥ ផ្លូវលំ ផ្លូវលំ ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦៖៤០នាទី។

ជនរងគ្រោះឈ្មោះ ច្រឹក ថុន ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៥ ផ្លូវលំ ផ្លូវលំ ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ សម្ភារបាត់បង់៖ ខ្សែកផ្លាកទីនទម្ងន់០៨ជី។

* ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយពណ៌ទឹកសមុទ្រលាយផ្កាឈូក) ប្រព្រឹត្តនៅចំណុចផ្លូវ លេខ៣១០ កែងផ្លូវលេខ២០១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២២ និង ០០ នាទី

ជរងគ្រោះឈ្មោះ សេត ស៊ីដារេយ្យ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៤០សេអឺ០ ផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ លក់ដូរ។ សម្ភារបាត់បង់៖ ទូរស័ព្ទដៃម៉ាកអាយហ្វូនអ៊ិចអេស១១ប្រូ ពណ៌ខ្មៅ ចំនួន១គ្រឿង និងប្រាក់ដុល្លារ ចំនួន១,៥០០ដុល្លារ។

* ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកមាសទម្ងន់៤តម្លឹង៥ជី) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២ ផ្លូវលេខ១៨២ កែងផ្លូវលេខ២១៩ ក្រុម២៣ ភូមិ៥សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៦៖៤៥នាទី។

ជនរងគ្រោះឈ្មោះ អ៊ឹម ចាន់ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៣១ ផ្លូវលេខ៣ សង្កាត់ចោម៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ យោធា។ សម្ភារបាត់បង់៖ ខ្សែកមាសទម្ងន់៤តម្លឹង៥ជី។

ជនសង្ស័យខាងលើ ឈ្មោះ ឃាង វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដា PCX ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ ១IK ៥៨១៤។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕