(ភ្នំពេញ)៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្តាខេត្តមួយចំនួន ជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារយ៉ាងខ្លាំង បណ្តាលឱ្យប្រជាពលរដ្ឋជាច្រើនទទួលរងនូវផលប៉ះពាល់។ ឆ្លើយតបនឹងស្ថានភាពនេះ កងយោធពលខេមរភូមិន្ទ ក៏បានចេញប្រតិបត្តិការជាបន្តបន្ទាប់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះផងដែរ។

សូមបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីីក្រសួងការពារជាតិ នាថ្មីៗនេះ បានក្រើនរំឮកដល់កងយោធពលខេមរភូមិន្ទ ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការជួយសង្គ្រោះចាំបាច់នានា ក្នុងគ្រាជួបគ្រោះទឹកជំនន់។

សូមទស្សនាកងទ័ពចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ដែលរៀបចំដោយបណ្តាញព័ត៌មាន Fresh News ដូចតទៅ៖