(ត្បូងឃ្មុំ)៖ លោក ជា ចំណាន ប្រធានក្រុម​ការងារគណបក្សប្រជាជនកម្ពុជា​ ចុះជួយ​ ឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាអ្នកបង្កេីតសន្តិភាពជូនពលរដ្ឋ​។

ជាមួយគ្នានោះ លោកបានជម្រុញដល់ដល់មេភូមិ​ ត្រូវខិតខំបម្រេីសេវាសាធារណៈ​ អប់រំណែប្រជាពលរដ្ឋក្នុងការទទួលយកនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា​ បច្ចុប្បន្ន​ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោក បានថ្លែងបែបនេះ ខណៈលោកចុះជួបសំណេះសំណាល​ ជាមួយមេភូមិ​ អនុភូមិ​ ទូទាំងឃុំក្រែក​ ដេីម្បីពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំ​ អភិវឌ្ឍន៍​ និងបន្តជម្រុញលេីកទឹកចិត្តដល់បងប្អូនប្រជាការពារ​ ក្នុងន័យការពារសុខសុវត្ថិភាពតាមភូមិ​ រួមគ្នាថែរក្សាសុខសន្តិភាពដែលកំពុងមានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ រៀបចំធ្វើនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅខេត្តត្បូងឃ្មុំ។

ប្រធាន​ក្រុមការងារ ក៍បានបញ្ជាក់បន្ថែមទៀតថា​ ស្នេីដល់អាជ្ញាធរថ្នាក់មេភូមិ​ អនុភូមិ​ សមាជិកត្រូវអនុវត្តន៍បំរេីផ្សព្វផ្សាយ​ ពន្យល់ណែនាំដល់គ្រួសារតាមខ្នងផ្ទះនូវការអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជាដែលកំពុងមាននាបច្ចប្បន្ន​ និងកំពុងបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់​ហេីយត្រូវ​ ជម្រុញរំលឹកដល់​ បងប្អូនប្រជាពលរដ្ឋ​ ដែលទេីបនឹងគ្រប់អាយុ​ និងផ្ទេទីលំនៅ​ ត្រូវអញ្ជេីញទៅចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជីឆ្នាំ២០២០​ ដោយត្រូវពិនិត្យមេីលឯកសារពាក់ព័ន្ធឲ្យបានត្រឹមត្រូវ​ និងត្រូវចូលរួមទប់ស្កាត់​ បង្ការការពារការឆ្លងរីករាលដាលជម្ងឺកូវីដ១៩។

ទន្ទឹមនឹងនេះដែរ​​ លោក ជា​ ចំណាន​ អនុរដ្ឋលេខាធិការ​ក្រសួង​ សង្គមកិច្ច​ អតីត​យុទ្ធជន​និងយុវនីតិសម្បទា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយឃុំក្រែក​ បានអំពាវនាវបន្ថែមលេីការស្វែងរក​ គ្រួសារដែលក្រីក្រពិតប្រាកដ​ និងត្រូវដោះស្រាយរាល់បញ្ហា​ដែលកេីតមាន​ ពោលគឺជួយលេីកស្ទួយនូវជីវភាពគ្រួសារដែលរងគ្រោះ​ និងប្រឈម​ ដេីម្បីរាយការណ៍ជូនមកក្រុមការងារថ្នាក់ឃុំ​ ថ្នាក់ស្រុក​ ៕