(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញតារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២១ ធ្នូ ២០២០ ដែលចែកចេញជាពីរថ្នាក់ គឺថ្នាក់វិទ្យាសាស្ត្រសង្គម និងថ្នាក់វិទ្យាសាស្ត្រ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្របាក់ឌុប នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ៕