(ភ្នំពេញ)៖ អាជ្ញាធរអប្សរា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការដាក់ដំណើរការលក់ប័ណ្ណទស្សនាសារមន្ទីរ វាយនភណ្ឌប្រពៃណីអាស៊ី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សេចក្តីជូនដំណឹងបានឲ្យដឹងថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាសារមន្ទីរវាយនភណ្ឌប្រពៃណីលើកទី១ និងដំបូងរបស់គម្រោង​ នៃកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា ដែលតាំងបង្ហាញវាយនភណ្ឌ ប្រពៃណីមកពីប្រទេសតំបន់ទន្លេគង្គា ដែលមានប្រទេសឥណ្ឌា និងប្រទេសតំបន់ទន្លេមេគង្គ មានកម្ពុជា ថៃ មីយ៉ាន់ម៉ា វៀតណាម និងឡាវ។ ចាប់បើកជូនទស្សនាជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦តទៅ៕

សូមអានសេចក្តីទាំងស្រុង៖