(ភ្នំពេញ)៖ បុរសម្នាក់ជាម្ចាស់ផ្ទះបានដឹកកូនទៅសាលារៀន ពេលត្រឡប់មកវិញ ចោរគាស់ផ្ទះទាំងកណ្ដាលថ្ងៃត្រង់ លួចទ្រព្យសម្បត្តិអស់មួយចំនួន បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវ៤១៨ ស្ថិតនៅភូមិ៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

សមត្ថកិច្ចបានឲ្យដឹងថា តាមការសួរនាំ ជនសង្ស័យមានគ្នា២នាក់ អាយុខ្ទង់៣០ឆ្នាំ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាក។ ជនសង្ស័យទាំង២នាក់ បានឈប់មុខផ្ទះអ្នកជិតខាងមុនចូលធ្វើសកម្មភាព។

ក្រោយហេតុការណ៍នេះកើតឡើង អធិការនគរបាលខណ្ឌចំការមន បានបញ្ជាឲ្យនគរបាលចុះសួរនាំ និងដាក់ពាក្យបណ្តឹង ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕