(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាល និងប្រគល់ Labtop ចំនួន១៥គ្រឿង ជាអំណោយរបស់សប្បុរសជនជូន ស្នងការរង និងនាយការិយាល័យជំនាញ ដើម្បីប្រើប្រាស់ក្នុងការងារជំនាញរបស់ខ្លួនជាប្រចាំថ្ងៃផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានក្រើនរំលឹក និងណែនាំឲ្យលោក លោកស្រី ស្នងការរង និងនាយការិយាល័យជំនាញ ត្រូវបន្ដខិតខំដឹកនាំពង្រឹងការងារបន្ថែមទៀត ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរ តាមអ្វីដែលជាតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន។

មួយវិញទៀត លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា អំណោយជា Labtop របស់សប្បុរសជននេះ ត្រូវយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងការងារជំនាញប្រចាំថ្ងៃ៕