(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកុម្ភៈនេះ បានសំណូមពរសុំការយោគយល់ អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ នៅស្តុបផ្សាដីហុយ នៃការដ្ឋានសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ ដែលគ្រឿងចក្រចាប់ផ្តើមសង្កត់គ្រឹះស្ពាននោះ។

លោក ប៉ា សុជាតិវង្ស បានសរសេរក្នុង Facebook Page របស់ខ្លួនថា «សូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋដែលធ្វើដំណើរ ទៅមកនៅចំណុចស្តុបផ្លូវប្រសព្វរវាង វិថីសហព័ន្ធរុស្ស៊ី ផ្លូវដីហុយ និងផ្លូវណ័តរប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មេត្តាជ្រាបថា៖ ក្រោយពីបានពង្រីកផ្លូវពង្វាងចរាចរណ៍ លើដងមហាវិថីសហព័ន្ឋរុស្ស៊ី នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមហ៊ុនម៉ៅការសាងសង់ស្ពាន អាកាសស្តុបផ្សារដីហុយ បានចូលគ្រឿងចក្រសង្កត់គ្រឹះស្ពាន ដែលនាំអោយការរំខាន ដល់ចរាចរក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាយោគយល់ អធ្យាស្រ័យចំពោះការរំខានដល់លំហូរ ចរាចរណ៍លើដងផ្លូវនេះ ហើយអាជ្ញាធរ នឹងដាក់កម្លាំង ខិតខំចុះជួយសម្រួលបញ្ជៀស ការកកស្ទះចរាចរជូនបងប្អូនផងដែរ»