(កំពង់ធំ)៖ លោក សោម ភិរុណ និងលោកស្រី សុក សុគន្ធវារី ព្រមទាំងលោក ហង្ស សុធីម នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអាវយឺតគណបក្សប្រជាជនកម្ពុជាចំនួន ១០០ និងអាល់កុលចំណុះ ៣០លីត្រ ឧបត្ថម្ភជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក ខេត្តកំពង់ធំ។

ស្មារតីចូលរួមគាំទ្រនេះ បានរំលេចឡើងនូវបរិយាកាសសប្បាយរីករាយស្និទ្ធស្នាល និងកក់ក្តៅក្រៃលែង ខណៈគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនវិញផងដែរ៕