(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ លើស្ត្រីជនជាតិខ្មែរដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៤លាននាក់ ស្លាប់ជាង ១លាននាក់ និងជាសះស្បើយជិត ២៦លាននាក់!

៣៖ សម្លេងសន្ទនាសំងាត់៖ លោក ជុន ច័ន្ទបុត្រ បញ្ជាក់ថា លោកមិនដែលចោទថា សម្តេចតេជោនោះទេ រឿងមរណភាពលោកបណ្ឌិត កែម ឡី

៤៖ បុគ្គលិកក្រុមហ៊ុនអាមេរិក Amazon ជាង ១៩,០០០នាក់ឆ្លងជំងឺកូវីដ-១៩

៥៖ កម្ពុជាទទួលបានចំណូលជិត៣៣០លានដុល្លារ ពីការនាំចេញអង្ករជិត៤៩ម៉ឺនតោន នៅរយៈពេល៩ខែឆ្នាំនេះ

៦៖ ទីបំផុតលោក ដូណាល់ ត្រាំ និងភរិយា «ធ្វើតេស្តវិជ្ជមានកូវីដ-19»

៧៖ គ.ជ.ប៖ ថ្ងៃដំបូងមានពលរដ្ឋជិត ១ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី

៨៖ ទោះបីកំពុងផ្ទុកកូវីដ-១៩ ក៏លោក ដូណាល់ ត្រាំ នៅតែបន្តបំពេញភារកិច្ច ជាប្រធានាធិបតីអាមេរិកដដែល

៩៖ បារាំង ចុះឈ្មោះអ្នកស្ម័គ្រចិត្តចំនួន ២៥,០០០នាក់ ដើម្បីចូលរួមការធ្វើតេស្តវ៉ាក់សាំងកូវីដ-19 របស់ខ្លួន នៅដំណាក់កាលទី២ និងទី៣

១០៖ គម្រោងចែកចាយវ៉ាក់សាំងកូវីដសម្រាប់បណ្តាប្រទេសក្រីក្រ កំពុងតែប្រឈមនឹងឧបសគ្គជាច្រើន

១១៖ អ៊ុយក្រែន៖ ៩នាក់ស្លាប់ និង១០នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែភ្លើងឆេះព្រៃ

១២៖ វៀតណាម ថាសមយុទ្ធយោធាចិននៅសមុទ្រចិនខាងត្បូង អាចនឹងបំផ្លាញដល់កិច្ចចរចារស្តីពីដែនសមុទ្រ ជាមួយបណ្តាប្រទេសអាស៊ាន

១៣៖ កងទ័ពអាមេនីបាញ់ទម្លាក់យន្តហោះដ្រូន៤គ្រឿង នៅតំបន់ជម្លោះព្រំដែនដ៏ក្តៅគគុក ជាមួយអាហ្សែបៃហ្សង់

១៤៖ ទ័ពអាកាសអាមេរិកយកផែនទីចិន ដាក់លើយន្តហោះដ្រូនពិឃាដ ដែលបង្កឲ្យចិនខឹងសម្បារជាខ្លាំង

១៥៖ លោក គីម ជុងអ៊ុន ចុះពិនិត្យតំបន់រងគ្រោះទឹកជំនន់ ខណៈប្អូនស្រីលោកទើបបង្ហាញខ្លួនវិញ ក្រោយបាត់មុខអស់ជាង២ខែ

១៦៖ វៀតណាមប្រឈមមុខការដាក់ទណ្ឌកម្មពីអាមេរិក ពាក់ព័ន្ធករណីក្លែងបន្លំរូបិយប័ណ្ណ ឬការធ្វើពាណិជ្ជកម្មដោយមិនស្មោះត្រង់

១៧៖ ប៉ុមប៉េអូ បំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់នៃសម្តេច ប៉ាប និងបានបង្កភាពតឹងជាមួយម្ចាស់ផ្ទះ ជុំវិញបញ្ហាចិន

១៨៖ កងទ័ពរុស្ស៊ីពេលនេះមាន «សមត្ថភាពខ្លាំងក្លាបំផុត» គិតចាប់តាំងពីសូវៀតដួលរលំ, នេះបើតាមក្រុមជំនាញអន្តរជាតិ

១៩៖ ទីបំផុតជប៉ុនអនុម័តជាផ្លូវការនូវការ «ផ្តល់វ៉ាក់សាំងកូវីដ-១៩មិនគិតថ្លៃ» ជូនប្រជាជនខ្លួនទាំងអស់!

២០៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក (Video inside)

* ព័ត៌មាន Fresh News Plus

១៖ Google នឹងបង់ប្រាក់ ១ពាន់លានដុល្លារដល់ស្ថាប័នព័ត៌មាន សម្រាប់កិច្ចសហការរយៈពេល ៣ឆ្នាំ

២៖ Liverpool ជ្រុះចេញពី League Cup ក្រោមថ្វីដៃរបស់ Arsenal ត្រឹមវគ្គ ១៦ក្រុម

៣៖ Kane ធ្វើបានហែតទ្រីកក្នុងជំនួប Tottenham បំបាក់ក្រុម Maccabi Haifa ៧-២ នៃវគ្គជម្រុះ UEL

៤៖ Man Utd ប៉ះ Paris ក្នុងវគ្គចែកពូលនៅ UEFA Champions League

៥៖ Lewandowski ឈ្នះពានឯកត្តជន២ ក្នុងនាមជាកីឡាករល្អផ្តាច់គេប្រចាំទ្វីបអឺរ៉ុប

៦៖ តើអ្នកដឹងទេ! មានយានចំនួន៥គ្រឿង ដែលបាននិងកំពុងធ្វើដំណើរចាកចេញពីប្រព័ន្ធព្រះអាទិត្យរបស់យើង

៧៖ ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជាមាន «រដូវ» នៅលើផែនដី?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com