(ហ្សឺណែវ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅក្រុងហ្សឺណែវ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ បានចេញផ្សាយបទអន្តរាគមន៍របស់ លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា នៅក្នុងកិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ នេះបើយោងតាមបទអន្តរាគមន៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចពិភាក្សាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសស្ដីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហ្សឺណែវ ត្រូវបានបញ្ចប់ ដោយមានរដ្ឋចំនួន២៧ ចូលរួមក្នុងកិច្ចពិភាក្សានេះ។ ស្ទើរគ្រប់ប្រទេសចូលរួមថ្លែងទាំងអស់ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នករាយការណ៍ពិសេស និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៕

សូមអានបទអន្តរាគមន៍ខាងក្រោម៖