(ភ្នំពេញ)៖ លោកស្រី សុខ ណយ វ័យ៤១ឆ្នាំ បច្ចុប្បន្នជាកម្មករសំណង់ស្នាក់នៅម្តុំជ្រោយចង្វារ បានគាស់ឈ្នះទឹកប្រាក់៥លានរៀល កាលពីចុងខែកញ្ញាកន្លងទៅថ្មីៗនេះ នាំឲ្យមានការភ្ញាក់ផ្អើលជួយត្រេកអរពីអ្នកជុំវិញ។

លោកស្រីបានឲ្យថា «គិតទៅថ្ងៃឈ្នះនោះ ខ្ញុំផឹកតែមួយកំប៉ុងទេ ដែលកំប៉ុងនោះគឺជាកំប៉ុងសល់ចុងក្រោយក្នុងធុងទឹកកកដែលគេលក់នៅក្នុងការដ្ឋាននោះ។ ជាទូទៅកម្មករដូចខ្ញុំអីគឺផឹកវើក WURKZ ច្រើនកំប៉ុងណាស់ក្នុងមួយថ្ងៃ ប៉ុន្តែចៃដន្យអីថ្ងៃនោះ ខ្ញុំរវល់អត់បានផឹកពីព្រឹក ទើបផឹកល្ងាច ហើយដោយសារអស់កម្លាំងពេក បានឈ្នះ៥លានតែម្តង»។

អ្នកស្រុកមេសាង ខេត្តព្រៃវែងរូបនេះនឹងយកទឹកប្រាក់សំណាងនេះទៅចាត់ចែងទិញជីស្តុកទុកសម្រាប់ធ្វើស្រែនៅឯស្រុក និងបានខ្លះយកទៅសម្រួលជីវភាព ខណៈប្រាក់ខែបើកខែនេះមានការយឺតយ៉ាវបន្តិច។

ក្នុងមួយសប្តាហ៍នេះអ្នកឈ្នះរង្វាន់៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មានដល់ទៅ២៧នាក់មកពីខេត្តកំពត ស្វាយរៀង ភ្នំពេញ កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ស្ពឺ ឧត្តរមានជ័យ ព្រៃវែង សៀមរាប កណ្តាល ពោធិ៍សាត់ និងខេត្តបាត់ដំបង។

គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះទឹកប្រាក់សុទ្ធ៥០លានរៀល ៥លានរៀល ១លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានកំប៉ុងទៀត៕