(ភ្នំពេញ)៖ បន្ទាប់ពីបានចូលរួមថ្វាយបង្គំជំអាត់នៅវិហារអាល់សារកាល់ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានចូលរួមសឡាត៍ជើណាហ្សះ ដើម្បីបួងសួងសុំក្ដីមេត្តាពីអល់ឡោញជាម្ចាស់ចំពោះព្រះចៅ Sheikh Sabah al-Ahmad al Jaber al Sabah ព្រះមហាកក្សត្រនៃរដ្ឋគុយវ៉ែត ដែលបានសោយទិវង្គតកាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ ដោយរោគាពាធក្នុងជន្មាយុ ៩១ព្រះវស្សា។

បន្ទាប់ពីសឡាតរួច លោកឧកញ៉ា បានថ្លែងថា «ថ្ងៃនេះ គឺជាថ្ងៃថ្វាយបង្គុំជំអាត់ទី៤ នៃការសាកល្បងនៅតាមវិហារឥស្លាមនៅទូទាំងប្រទេសកម្ពុជា ឃើញថា បងប្អូនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅតាមវិធានការទាំងឡាយរបស់ ក្រសួងសុខាភិបាល និងការណែនាំរបស់លោកឧកញ៉ា ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលបន្ទាប់តទៅមុខយើង នឹងចាប់ផ្ដើមថ្វាយបង្គំ ជុំគ្នានៅតាមសូរ៉ាវរៀងៗខ្លួន»

លោកទេសរដ្ឋមន្ត្រី នៅតែបន្តអំពាវនាវបងប្អូនសាសនិកឥស្លាមទូទាំងប្រទេស បន្តអនុវត្តន៍នូវវិធានការកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ចាប់ខ្ចួន រង់ចាំការជូនដំណឹងនាពេលក្រោយ៕