(ភ្នំពេញ)៖ សមត្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យចំនួន៣នាក់ ក្រោយធ្វើសកម្មភាពគាសទ្វាររថយន្ត យកសម្ភាររបស់មន្ត្រីនគរបាលម្នាក់ បានសម្រេច និងគេចខ្លួនបានមួយចំនួនចម្អិនកំពឹស កាលវេលាម៉ោង១២៖១០នាទីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅមុខអាផាតធើមិន លីអឺ ផ្លូវលេខ៣៨៤ ក្រុម៤១ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ នូ ប្រសិទ្ធភិធេយ្យ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២១ដេ ផ្លូវ៣០០ ក្រុម៥៤ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរមន្ត្រីនគរបាល។

ចំណែកជនសង្ស័យមានឈ្មោះ ស៊ឹម វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ១៣០ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ ជាងអ៊ុតសក់, ទី២៖ ឈ្មោះ ស៊ុយ សុខហួរ ហៅ យ៉ាវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាត ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ និងទី៖ ឈ្មោះ ចាន់ សិលា ហៅ អាសា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរជាងអ៊ុតសក់ឃាត់ខ្លួន ពីបទលួច (បើកទ្វាររថយន្ដលួចយកទូរស័ព្ទ)។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ិត ពណ៌ខៀវលាយស ផ្លាក់លេខភ្នំពេញ 1IG-8070 និងទូរស័ព្ទចំនួន០២គ្រឿងម៉ាកIphone XS Mas និង Iphone 11pro (ជារបស់ជនរងគ្រោះ និងបានប្រគល់ទៅឱ្យជនរងគ្រោះវិញតាមការស្នើសុំ)។

នគរបាលបានឱ្យដឹងថាកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០១៖២០នាទី ជនរងគ្រោះបាន បើករថយន្ដមួយគ្រឿងម៉ាកព្រូស ពណ៌ស ផ្លាក់លេខភ្នំពេញ 2BB-7066 មកឈប់នៅមុខកន្លែងកើតហេតុ ដោយមិនបានចាក់ឡុកទ្វារឡាននោះឡើយរួចក៏បានដេកនៅក្នុងឡាន ដោយល្បាតការពារក្នុងមូលដ្ឋានអស់កម្លាំងពេកលុះប្រហែល១០នាទីក្រោយ ជនសង្ស័យឈ្មោះ ស៊ឹម វ៉ាន់ និងជនសង្ស័យឈ្មោះ ស៊ុយ សុខហួរ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ិត ពណ៌ខៀវលាយស ផ្លាក់លេខភ្នំពេញ 1IG-8070 មកដល់កន្លែងកើតហេតុក៏បានឃើញជនរងគ្រោះកំពុង តែដេកក្នុងឡានក៏បានធ្វើសកម្មភាពបើកទ្វារឡានរួចលួចយកទូរស័ព្ទរបស់ជនរងគ្រោះចំនួន០២គ្រឿង គេចខ្លួនបាត់ទៅ។

លុះរហូតវេលាម៉ោង១២៖១០ ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌបឹងកេងកកង សហការនិងនគរបាលប៉ុស្តិ៍ក៏បានស្រាវជ្រាឃាត់បានជនសង្ស័យឈ្មោះ ស៊ុយ សុខហួរ និងឈ្មោះ ចាន់ សិលា ហៅ អាសា រួមនឹងមធ្យោបាយធ្វើសកម្មភាពនៅម្ដុំផ្សារកណ្ដាល ខណៈពួកជនសង្ស័យកំពុងយកទូរស័ព្ទជនរងគ្រោះទៅលក់ បន្ទាប់មកសមត្ថកិច្ច បន្ដស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន០១នាក់ទៀត ឈ្មោះ ស៊ឹម វ៉ាន់ នៅម្ដុំទួលសង្កែ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវកសាងសំណុំរឿងបញ្ជូលទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕