(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា កម្លាំងនគរបាលរបស់លោកពេលកំពុងចេញល្បាត បានឃាត់ជនសង្ស័យ ប្រុសស្រីចំនួន៧នាក់ ជាបន្តបន្ទាប់ដែលពាក់ព័ន្ធទៅករណីជួញដូរគ្រឿងញៀនកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចរោងអេតចាយ ផ្លូវលំ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់រួមមាន៖

*ទី១៖ ឈ្មោះ រឹម រឹត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ
*ទី២៖ ឈ្មោះ លៀប ឡាយហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ
*ទី៣៖ ឈ្មោះ ហុង តុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ
*ទី៤៖ ឈ្មោះ រី រីម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ
*ទី៥៖ ឈ្មោះ ឆាយ វណ្ណធិតា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ
*ទី៦៖ ឈ្មោះ ថុង ស្រីយ៉ា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ
*ទី៧៖ ឈ្មោះ ហៀង ហេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ វត្ថុតាងចាប់យករួមមាន សម្ភារប្រើប្រាស់គ្រឿងញៀន និងថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាប់តាមនីតិវីធីច្បាប់៕