(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៣៤លាននាក់ ស្លាប់ជាង ១លាននាក់ និងជាសះស្បើយជាង ២៥លាននាក់!

៣៖ ក្នុងជំនួបសំងាត់លោក ជុន ច័ន្ទបុត្រ កោតសរសើរលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត

៤៖ ធនាគារពិភពលោកត្រូវការ «១២ពាន់លានដុល្លារ» ដើម្បីជួយប្រទេសក្រីក្រក្នុងការទិញ និងចែកចាយវ៉ាក់សាំងកូវីដ-១៩

៥៖ ព្រះរាជសារព្រះហាក្សត្រកម្ពុជា ផ្ញើសារជូនប្រធានាធិបតី ស៊ី ជិនពីង ក្នុងការឱកាសខួបលើកទី៧១ នៃការបង្កើតសារធារណរដ្ឋប្រជាមានិតចិន

៦៖ ការតស៊ូមតិលើកដំបូងត្រូវបានបញ្ចប់! អ្នកទស្សនាភាគច្រើនយល់ថា លោក ចូ បៃដិន ធ្វើបានល្អជាងលោក ដូណាល់ ត្រាំ

៧៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ ក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៦)

៨៖ ត្រាំ អនុម័តគម្រោងកសាងផ្លូវដែកតម្លៃ «២២ពាន់លានដុល្លារ» ពីរដ្ឋអាឡាស្កា ទៅខេត្តអាល់បឺតារបស់កាណាដា

៩៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយជាង១២៥ពាន់លានរៀល ដើម្បីបើកផ្ដល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជិត៧០ម៉ឺនគ្រួសារ សម្រាប់ខែទី៤

១០៖ លោក ត្រាំ អះអាងថា «អាមេរិកនឹងមានវ៉ាក់សាំងកូវីដ-១៩ឆាប់ៗ» ប៉ុន្តែលោក បៃដិន ចោទសួរពីប្រសិទ្ធភាព និងសុវត្ថិភាព, ការតស៊ូមតិប្រព្រឹត្តទៅយ៉ាងក្តៅគគុក

១១៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបន្ដកម្មវិធីឧបត្ថម្ភប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលជំងឺកូវីដ-១៩ រយៈពេល៣ខែបន្ថែមទៀត

១២៖ កូរ៉េខាងជើងប្រាប់ UN៖ «យើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទប់ទល់ការឈ្លានពាន, បច្ចុប្បន្នការអភិវឌ្ឍសេដ្ឋកិច្ច គឺជារឿងសំខាន់»

១៣៖ លោក ស៊ុន ចាន់ថុល ប្រកាសថា កម្ពុជាសម្រេចធ្វើបណ្ណបើកបរអន្តរជាតិ ដែលឲ្យប្រជាពលរដ្ឋកម្ពុជា អាចបើកបរគ្រប់ប្រទេសលើពិភពលោក

១៤៖ កិច្ចប្រជុំមហាសន្និបាត UN លើកទី៧៥ បិទបញ្ចប់ទៅជាមួយនិងការគាំទ្រដល់ «ប្រព័ន្ធពហុភាគីនិយម»

១៥៖ ផ្លាកលេខពិសេសផ្ទាល់ខ្លួន លក់បានជាង៦លានដុល្លារហើយ

១៦៖ ប៉ុមប៉េអូ នឹងធ្វើដំណើរទៅប្រទេសចំនួនបីនៅអាស៊ី ដើម្បីពិភាក្សាបញ្ហាចិន និងកូរ៉េខាងជើង

១៧៖ ក្រសួងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តកម្មផ្ទេរកម្មសិទ្ធិរថយន្ត, លោក ស៊ុន ចាន់ថុល ស្នើម្ចាស់យានយន្តទៅផ្ទេរកម្មសិទ្ធិ ព្រោះលែងស្មុគស្មាញហើយ

១៨៖ ទីបំផុតព្រះអង្គម្ចាស់រាជទាយាទគុយវ៉ែត Sheikh Nawaf ឡើងស្នងរាជ្យសម្បត្តិជាផ្លូវការ ក្រោយស្តេចអង្គមុនសោយទិវង្គតបានមួយថ្ងៃ

១៩៖ សារអបអរសាទររបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ស្តីអំពីខួបអនុស្សាវរីយ៍នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

២០៖ សិង្ហបុរីសម្រេចដំឡើងថ្លៃអគ្គិសនី សម្រាប់ត្រីមាសទី៤នៃឆ្នាំ២០២០

២១៖ កម្ពុជាស្នើអាមេរិកបង្កើនកញ្ចប់ថវិការបស់ខ្លួន ដើម្បីគាំទ្រវិស័យដោះមីន និងគ្រាប់បែកចង្កោមនៅកម្ពុជា

* ព័ត៌មាន Fresh News Plus

១៖ តុលាការអាមេរិក សម្រេចឲ្យ TikTok ឈ្នះក្ដីបណ្តោះអាសន្ន

២៖ លោក អ៊ិន សុភិន ទាត់ចោលការរិះគន់បែបជាន់ពន្លិច ក្រោយបុគ្គលមួយចំនួននិយាយថា កម្មវិធី «Miss Grand Cambodia» មានបរិយាកាសអវិជ្ជមានច្រើន

៣៖ Chelsea ជ្រុះចេញពីព្រឹត្តិការណ៍ League Cup ក្រោមកណ្តាប់ដៃរបស់ Spurs ដោយបាល់ ១១ម៉ែត្រ

៤៖ Man City ទិញបានខ្សែការពារវ័យ ២៣ឆ្នាំ Ruben Dias ពីក្លិប Benfica ក្នុងតម្លៃ ៦៥លានផោន

៥៖ Thiago ស្នាក់នៅដាច់ដោយឡែកពីគេមួយរយៈ ក្រោយតេស្តវិជ្ជមាននៃជំងឹ Covid-19

៦៖ ស្វែងយល់ពីខ្សែជីវិតលោក សុះ ម៉ាច កូនប្រុសលោក សុះ ម៉ាត់ ម្ចាស់បទ «ផ្ញើកងចងដៃ» និងជាតារាចម្រៀងសម្បូរស្នេហ៍ នាទសវត្សរ៍ឆ្នាំ៦០, ៧០

៧៖ ស្ងាត់ៗ អ្នកនិពន្ធបទភ្លេងដ៏ល្បី លោក Tho Meet ត្រូវបានគេទម្លាយថា «ចូលមកជ្រកក្នុងផលិតកម្មហង្សមាសជាផ្លូវការហើយ!»

៨៖ មិនធម្មតា! បទចម្រៀងរបស់ តន់ ច័ន្ទសីមា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០ មានអ្នកចូលមើលសរុបដល់ទៅ ៣២៣.៧ លានដង វ៉ាដាច់គេក្នុងប្រទេស

៩៖ ពិរោះប្លែក! ឆាយ វីរៈយុទ្ធ បញ្ចេញចម្រៀងថ្មីបែបមនោសញ្ចេតនាជ្រាលជ្រៅ និពន្ធរបៀបច្រៀង ដោយភរិយាលោកផ្ទាល់

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com