(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញប្រតិកម្មចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋានទៅលើមន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តយស និងសេចក្ដីថ្លៃថ្នូររបស់គ.ជ.ប។

ការវាយប្រហារមកលើ គ.ជ.ប បែបនេះ គឺកើតឡើងក្នុងពេលដែលតំណាងគណបក្ស LDP ជួបប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ និងកើតឡើងម្ដងទៀតក្នុងការផ្សាយផ្ទាល់នៅលើ Facebook Page របស់គណបក្ស LDP ផ្ទាល់ នាថ្ងៃទី៣០ ខែកញ្ញានេះ។

ការនិយាយពាក្យសម្ដីអសុរោះរបស់តំណាងគណបក្ស LDP ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តយស និងសេចក្ដីថ្លៃថ្នូររបស់ប្រទេសកម្ពុជា និងស្ថាប័ន គ.ជ.ប យ៉ាងខ្លាំង៕

ខាងក្រោមនេះជាសេចក្ដីបំភ្លឺរបស់ គ.ជ.ប៖