(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ផ្សព្វផ្សាយវីដេអូណែនាំមួយបញ្ជាក់ពីការគ្រប់អាយុ ដើម្បីធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។

តាមរយៈវីដេអូនោះ គ.ជ.ប បានឲ្យដឹងថា សម្រាប់អ្នកកើតមុន ឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ សូមអញ្ជើញទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយគ.ជ.ប ទទួលស្គាល់តែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាពដើម្បីចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ៕