(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើជនជាតិចិនម្នាក់ ធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរបន្តនៅប្រទេសកូរ៉េខាងត្បូង

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៣.៥លាននាក់ ស្លាប់ជាង ១លាននាក់ និងជាសះស្បើយជិត ២៥លាននាក់!

៣៖ កិច្ចសម្ភាសពិសេស៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ទម្លាយថា ជុន ច័ន្ទបុត្រ ធ្លាប់ធ្វើចារកម្មផ្តល់ព័ត៌មានឲ្យលោកអំពីរឿង CIA និង វិទ្យុអាស៊ីសេរី

៤៖ មូលនិធិកំពូលមហាសេដ្ឋីអាមេរិក Bill Gates ជួយគាំទ្រ WHO ក្នុងការផលិត ឧបករណ៍ធ្វើតេស្តរកកូរ៉ូណារហ័ស និងមានតម្លៃថោក

៥៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យដកលោក ស៊ិន វណ្ណវុឌ្ឍ ចេញពីតំណែងអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគីរី

៦៖ អគ្គលេខាធិការ UN អំពាវនាវឲ្យមេដឹកនាំអាហ្សែបៃហ្សង់ និងអាល់មេនី បង្កើតបទឈប់បាញ់គ្នា ជាបន្ទាន់

៧៖ ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អង់គ្លេស ស្ដីពីជំងឺកូវីដ១៩ នៅថ្ងៃទី៣០ ខែកញ្ញា តាមប្រព័ន្ធវីដេអូ

៨៖ សេដ្ឋកិច្ចមហាយក្សចិននឹងកើនឡើង ២% សម្រាប់ឆ្នាំ២០២០, នេះបើតាមធនាគារពិភពលោក

៩៖ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង៖ កម្ពុជានឹងខិតខំបោះបង្គោលព្រំដែន ដែលនៅសល់១៦ភាគរយ ឲ្យបញ្ចប់ក្នុងពេលខាងមុខ និងធានាមិនឲ្យបាត់ដីឡើយ

១០៖ ចិន៖ «ការដើរតែម្នាក់ឯងលើផ្លូវកូវីដ-១៩ និងទុកអ្នកជិតខាងខ្លួនឯងជាសត្រូវ នឹងបង្កឲ្យគ្រោះមហន្តរាយកាន់តែរីកធំ»

១១៖ ក្រសួងការបរទេស ប្រកាសពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១០ តាមប្រព័ន្ធវីដេអូ

១២៖ អ្នកជំនាញជាន់ខ្ពស់អាមេរិក៖ «ទីប្រឹក្សាសេតវិមាន បានផ្តល់ព័ត៌មានខុសអំពី កូវីដ-១៩ ដល់លោក ដូណាល់ ត្រាំ»

១៣៖ រដ្ឋមន្ដ្រីកសិកម្ម៖ កម្ពុជាកំពុងរៀបចំឯកសារសុំការអនុញ្ញាត នាំចេញសាច់គោទៅកាន់ប្រទេសចិន

១៤៖ មិនទាន់ជាប់ឆ្នោតផង លោក ចូ បៃដិន ត្រូវបានបញ្ចុះបញ្ចូល ឲ្យរក្សាគោលជំហរប្រឆាំងចិន ប៉ុន្តែត្រូវដូរយុទ្ធសាស្ត្រថ្មី

១៥៖ គ.ជ.ប៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញានេះ មានភ្នាក់ងារគណបក្សនយោបាយ ៦៣៧នាក់ ដែលត្រូវអនុញ្ញាតឲ្យសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ

១៦៖ មេបក្សប្រឆាំងប៉ាគីស្ថាន ត្រូវបានចាប់ខ្លួន ក្រោយប្តេជ្ញាធ្វើបាតុកម្មទាមទារឲ្យ នាយករដ្ឋមន្ត្រីចុះចេញពីតំណែង

១៧៖ ក្រសួងធនធានទឹក៖ ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ភ្លៀងបន្តធ្លាក់រាយប៉ាយពីតិចទៅច្រើន សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ

១៨៖ ចក្រភពអង់គ្លេស៖ សកលវិទ្យាល័យជាង ៣០ រាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩

១៩៖ សាលារាជធានីភ្នំពេញចេញលិខិតផ្លូវការ ឆ្លើយតបនឹងការស្នើសុំអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹកនៅ «ហ្រ្គេនភ្នំពេញ» ហើយអះអាងថា ជាកម្មសិទ្ធិឯកជន មិនមែនជាទ្រព្យសម្បត្តិសាធារណៈទេ

២០៖ មន្ទីរបញ្ចកោណ៖ យោធាអាមេរិក៨នាក់ហើយ ស្លាប់ដោយសារ COVID-19

២១៖ ក្រុមហ៊ុនធំៗរបស់អាមេរិក បង្ហាញជំហរវិនិយោគនៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មនៅតែកើន ទោះមានវិបត្តិកូវីដ១៩

២២៖ ឥណ្ឌូណេស៊ី៖ គ្រោះរអិលបាក់ដី សម្លាប់មនុស្ស១១នាក់ ក្នុងនោះមានទារកភ្លោះពីរនាក់

២៣៖ មីយ៉ាន់ម៉ា៖ ផ្ទះចំនួន ២៣ខ្នងត្រូវបានបំផ្លាញ និងមនុស្សជាង ៣,២០០នាក់រងផលប៉ះពាល់ ដោយសារទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង នៅភាគខាងជើងប្រទេស

២៤៖ សភាតំណាងរាស្រ្តអាមេរិករៀបចំសំណើកញ្ចប់ថវិកាសង្រ្គោះទំហំ២.២ទ្រីលានដុល្លារ សម្រាប់វិបត្តិ COVID-19

២៥៖ បទអត្ថាធិប្បាយ៖ «សូមកុំឲ្យមនុស្សទាំង១លាននាក់ ស្លាប់ដោយអាសាបង់ ព្រោះតែកូវីដ-១៩»

២៦៖ បទវិភាគអន្តរជាតិ៖ ព្រមានបិទស្ថានទូតរបស់ខ្លួននៅអ៉ីរ៉ាក់ , តើអាមេរិក កំពុងត្រៀមធ្វើសង្រ្គាមឬ?

២៧៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក (Video inside)

* ព័ត៌មាន Fresh News Plus

១៖ សម្ដេចពិជ័យសេនា ទៀ បាញ់ វាយតម្លៃខ្ពស់ ចំពោះហេដ្ឋារចនាសម្ព័ន្ធក្នុងស្ដាតអូឡាំពិក ដែលជាផ្នែកមួយដ៏ធំត្រៀម SEA Games 2023

២៖ Liverpool វាយបកឈ្នះ Arsenal ៣-១ វិញ ដើម្បីឡើងទៅឈរលេខ២ នៅ Premier League

៣៖ ១០ចំណុច របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលគ្មាននរណាអាចដណ្ដើមតំណែងនេះបាន!

៤៖ តើអ្នកដឹងទេ! ភរិយាលោកម៉ាក្រុង ប្រធានាធិបតីបារាំង ចាស់ជាងលោក២៤ឆ្នាំ ហើយស្ត្រីរូបនេះ ជាអតីតគ្រូបង្រៀនលោកផ្ទាល់

៥៖ Elon Musk គ្រោងដាក់លក់ IPO ក្រុមហ៊ុនចែកចាយអ៊ីនធើណែតតាមផ្ដាយរណប Starlink ក្នុងពេលឆាប់ៗខាងមុខនេះ

៦៖ Covid-19 ចំនួន ១៤ករណីថ្មីទៀតត្រូវបានរកឃើញនៅ Serie A ក្រោយពេលចាប់ផ្តើមបាន ២សប្តាហ៍

៧៖ BTS នឹងក្លាយជាសេដ្ឋីប្រាក់លាន បន្ទាប់ពីក្រុមហ៊ុន «Big Hit Entertainment» ដាក់លក់ជាសាធារណៈ លើផ្សារភាគហ៊ុនរបស់ខ្លួន

៨៖ Premier League បន្តរកឃើញ Covid-19 ចំនួន ១០ករណីថ្មីទៀតត្រឹម ១សប្តាហ៍

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com