(ភ្នំពេញ)៖ ទឹកក្រូចអាយស៍ IZE ដែលជាដៃគូសហការឧបត្ថម្ភដល់កម្មវិធី «សិល្បៈស្រុកយើង» បានផ្ដល់រង្វាន់ជាច្រើនសម្រាប់អ្នកទស្សនា ដូចជាការលេងហ្គេមបាញ់ព្រួញមួយបានសត្វពីរជាដើម ដើម្បីបង្កើតឱកាសឈ្នះវត្ថុអនុស្សាវរីយ៍ ក្នុងឱកាសអញ្ជើញមកទស្សនាការសម្តែងសិល្បៈខ្មែរ កាលចុងសប្ដាហ៍កន្លងទៅនេះ។

ពិធីនេះ បានប្រព្រឹត្ដទៅនៅ ក្នុងមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែលមានអ្នកចូលរួមទស្សនា ជាច្រើនរូបផងដែរ។

ទស្សនីយភាពនៃ «សិល្បៈស្រុកយើង» សម្រាប់ចុងខែកញ្ញានេះ នឹងបង្ហាញជូនដោយក្រុមសិល្បករ Epic Arts និងតារាចម្រៀងប្រពៃ ដែលនឹងផ្តល់បរិយាកាសដ៏រំភើបរីករាយជាក់ជាមិនខាន។

កម្មវិធី «សិល្បៈស្រុកយើង» នឹងបើកឲ្យចូលទស្សនាដោយសេរី ព្រមទាំងមានលេងហ្គេម ដើម្បីឈ្នះរង្វាន់ពីទឹកក្រូចអាយស៍ ចាប់ពីវេលាម៉ោង១ថ្ងៃត្រង់តទៅ។ រង្វាន់ដែលនឹងបានផ្តល់ជូនរួមមាន ទឹកក្រូចអាយស៍ IZE រាប់រយដប កាតាបអាយស៍ IZE ដ៏ស្រស់ស្អាត កែវទឹក និងអាវយឺតជាច្រើនរង្វាន់។

គួរបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» ធ្វើឡើងដើម្បីលើកស្ទួយសិល្បៈខ្មែរ ដោយមានការសម្ដែងរៀងរាល់ថ្ងៃអាទិត្យចុងខែ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ពីម៉ោង៥-៧៖៣០ល្ងាច៕