(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ទម្លាយខ្សែអាត់សំឡេងសំងាត់ដែលនិយាយជាមួយលោក ជុន ច័ន្ទបុត្រ អំពីការប្រើកម្លាំងយោធាកងពលតូចលេខ៧០ ការពារសុវត្ថិភាពខ្លួន ព្រោះខ្លាចអាមេរិកតាមសម្លាប់

២៖ លោក ស៊ី ជិនពីង ចង់ឃើញទំនាក់ទំនាក់ទំនងរវាងចិន-គុយបាកាន់តែរីកធំធាត់ ក្រោយប្រទេសនេះរង ទណ្ឌកម្មបន្ថែមទៀតពីអាមេរិក

៣៖ រដ្ឋមន្ត្រីការពារជាតិ អរគុណពលរដ្ឋកម្ពុជា ដែលចូលរួមគាំទ្រការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់តេជោ ក្នុងន័យបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៏

៤៖ លោក ដូណាល់ ត្រាំ ច្រានចោលការផ្សាយរបស់កាសែត New York Times ដែលថា «លោកមិនបានបង់ពន្ធជូនរដ្ឋ ១០ឆ្នាំ»

៥៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការជាសះស្បើយ អ្នកជំងឺកូវីដ១៩ម្នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ !

៦៖ អាមេរិកព្រមានបិទស្ថានទូតនៅបាកដាដ ប្រសិនបើរដ្ឋាភិបាលអ៉ីរ៉ាក់ នៅតែមិនអាចទប់ស្កាត់ ការផ្លោងគ្រាប់រ៉ុក្កែត

៧៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រនៃកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១,០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញា

៨៖ ក្រុមហ៊ុនមួយនៅអូស្ត្រាលីកំពុងធ្វើតេស្ត «ស្ព្រាយបាញ់តាមចម្រុះ» ដែលអាចទប់ស្កាត់ការឆ្លងកូរ៉ូណាដល់ទៅ៩៦%

៩៖ ឯកអគ្គរដ្ឋទូតចិន៖ រដ្ឋាភិបាល និងប្រជាជនចិន នឹងបន្តចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះបន្តគាំទ្រចំពោះផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គ្មានមីនឆ្នាំ២០២៥

១០៖ មន្ត្រីអាល្លឺម៉ង់៖ «សហរដ្ឋអាមេរិក និងអឺរ៉ុបគួរតែរួមដៃគ្នាទប់ទល់ សង្គ្រាមត្រជាក់ថ្មីជាមួយចិន»

១១៖ ព្រះរាជអាជ្ញា កំពុងបើកការស៉ើបសួរលើសំណុំរឿង ប្រធានការិយាល័យប្រឆាំងភេរវកម្ម ដែលដកកាំភ្លើងគំរាមបាញ់ថៅកែហាងគុយទាវអង្គរជុំ

១២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៣លាននាក់ ស្លាប់ជាង ១លាននាក់ និងជាសះស្បើយជិត ២៥លាននាក់!

១៣៖ ធនាគារជាតិនៃកម្ពុជា៖ កម្ពុជាត្រូវការរូបិយវត្ថុជាតិខ្លាំង ដើម្បីពង្រឹងភាពធន់នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅនឹងវិបត្តិ, ការប្រើប្រាស់លុយរៀល កើនជាមធ្យម១៦%ក្នុង១ឆ្នាំ !

១៤៖ ប្រទេសចិនប្រកាសគាំទ្រតួនាទីស្នូលរបស់ UN ក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតសកលកូវីដ-១៩

១៥៖ អង្គការយូនីសេហ្វ កោតសសើរកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលកម្ពុជាកំពុងអនុវត្តន៍

១៦៖ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសឥណ្ឌា លោតដល់ជាង៦លាននាក់ហើយ!

១៧៖ ខឹងសុំប្រពន្ធត្រូវគ្នាវិញមិនបាន ប្តីចិត្តឃោរឃៅជះទឹកអាស៊ីតដាក់ឱ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល នៅក្រុងប៉ៃលិន

១៨៖ កងទ័ពអាមេនី និងអាហ្សែបៃហ្សង់ ប្រយុទ្ធគ្នាយ៉ាងក្តៅគគុក នៅតំបន់ជម្លោះ, មនុស្ស២១នាក់ស្លាប់ និងជាង១០០នាក់របួស

១៩៖ ប្រជាជនប្រេស៊ីលសម្រុកទៅឆ្នេរសមុទ្រ ដើម្បីហាលថ្ងៃកម្សាន្ត ខណៈករណីឆ្លងកូវីដ-១៩នៅតែបន្តកើនឡើង

២០៖ ប្រធានាធិបតីចិន សុី ជីនពីង អះអាងថា «សុភមង្គល» របស់ជនជាតិភាគតិចនៅតំបន់ស៊ីនជាំង បន្តកើនឡើង ក្រោយអនុវត្តយុទ្ធសាស្ត្របង្រៀនទស្សនៈត្រឹមត្រូវ ចំពោះប្រទេសជាតិ

២១៖ ស្រីលង្កា បញ្ជូនកុងតឺន័រផ្ទុកកាកសំណល់ខុសច្បាប់ចំនួន ២១គ្រឿង ត្រឡប់ទៅចក្រភពអង់គ្លេសវិញ

២២៖ ករណីធ្វើអត្តឃាតក្នុងជួរកងទ័ពសហរដ្ឋអាមេរិក កើនឡើងរហូតដល់២០% ដោយសារកូវីដ-១៩

២៣៖ រលកកម្តៅកើនឡើងមិនធ្លាប់មាន នៅតំបន់ត្រជាក់បំផុតរបស់ផែនដី គឺជាសញ្ញាបញ្ជាក់ថា «ពិភពលោកនឹងមានរឿងអាក្រក់កើតឡើង»

២៤៖ ទីបំផុតប្រទេសថៃសម្រេច «បន្តវិធានការរឹតត្បិតប្រឆាំងកូវីដ-១៩ មួយខែទៀត» ខណៈអ្នកទេសចរមកពីប្រទេសរងហានិភ័យទាប នឹងទទួលការបន្ធូរបន្ថយពិសេស

* ព័ត៌មាន Fresh News Plus

១៖ បើកឆាក Barcelona បំបាក់ Villarreal ៤-០ នៅ La Liga គ្រាដែល Messi រកបាន ១គ្រាប់

២៖ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ទទួលបានប្រាក់ជិត ២ពាន់លានដុល្លារពីរដ្ឋាភិបាលកាតា បន្ទាប់ពីខាតបង់ប្រាក់ចំណូលដោយសារបញ្ហាកូវីដ-១៩

៣៖ អាងហែលទឹកអូឡាំពិក ដែលចំណាយការសាងសង់អស់ជិត ៣លានដុល្លារ នឹងសម្ពោធដាក់ឲ្យប្រេីប្រាស់ល្ងាចនេះ

៤៖ ចំណេះដឹងទូទៅ៖ មានប្រទេសសរុបចំនួន៤៣ ដែលបច្ចុប្បន្ននៅមានស្តេច

៥៖ ម្ចាស់ពាន «I Am A Singer Cambodia» វី ឌីណែត៖ «ខ្ញុំធ្លាប់ឆ្លងកាត់ការបរាជ័យជាច្រើនលើក តែដោយសារភាពមិនចុះចាញ់ ទើបធ្វើឲ្យខ្ញុំមានកិត្តិយស ទទួលជោគជ័យដូចពេលនេះ»

៦៖ គួរយល់ដឹង! ប្រាសាទចៅស្រីវិបុល ធ្លាប់ជាទីតាំងសមរភូមិក្នុងសម័យសង្គ្រាម

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com