(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះសព លោកស្រី ហាជ្ជះ សូ ភ័ស ហាស្សាន់ ត្រូវជាមាតាបង្កើត លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១៨៖៤៥នាទី ថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ព្រះអល់ឡោះ សូមតាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី ហាជ្ជះ សូ ភ័ស ហាស្សាន់ និងសូមឱ្យអំពើល្អរបស់លោកស្រី ក្លាយជាគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ និងជូនដំណើរវិញ្ញាណក្ខន្ធលោកស្រីបានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ៕