(ភ្នំពេញ)៖ ដោយពិនិត្យឃើញថាការដោះស្រាយបញ្ហាចំពោះបណ្តឹង សំណើរ សំណូមពរ មតិយោបល់ ការថ្នាំងថ្នាក់ ឬក្តីកង្វល់របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹង សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ តាមរយៈការដាក់លិខិតចូលមកក្រសួងមហាផ្ទៃ តាមរយៈផេកហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង និងតាមរយៈការដកស្រង់ សារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមនានា មានភាពល្អប្រសើរ ក្រសួងមហាផ្ទៃ បានចេញចេញសេចក្តីណែនាំបន្ថែមទៀត អង្គភាពពាក់ព័ន្ធនានាចំណុះក្រសួង ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់គ្រប់បណ្តាអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួង រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដូចជា៖

* ទី១៖ ត្រូវយកចិត្តទុកដាក់តាមដាន និងធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានល្អ តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ

* ទី២៖ ត្រូវធ្វើការដោះស្រាយហើយដោះស្រាយទៀត រហូតទទួលបានលទ្ធផលដល់ចប់ឱ្យបានត្រឹមត្រូវប្រកបដោយតម្លាភាព និងយុត្តិធម៌

* ទី៣៖ ត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃការដោះស្រាយជូនមកក្រសួងមហាផ្ទៃវិញ ដើម្បីក្រសួងមានវិធានការបន្ត៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ៖