(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ជុន ច័ន្ទបុត្រ ស្នើសុំលោក ហ៊ុន ម៉ាណែត ជួយការពារសុវត្ថិភាពរបស់លោក ព្រោះខ្លាច CIA តាមបាញ់សម្លាប់

២៖ លោក ត្រាំ៖ «បើប្រធានាធិបតីបច្ចុប្បន្នមិនមែនជារូបខ្ញុំ នោះចំនួនអ្នកស្លាប់ដោយសារកូរ៉ូណានៅអាមេរិកពេលនេះគឺ ២.៥លាននាក់ មិនមែនតែ២សែននាក់នោះទេ»

៣៖ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៧៥ ចាប់ពីថ្ងៃទី២២-២៩ ខែកញ្ញា តាមប្រព័ន្ធវីដេអូ

៤៖ កូរ៉ូណាផ្តាច់ជីវិតមនុស្សជាង ២សែននាក់ហើយនៅអាមេរិក, បៃដិន ចោទ ត្រាំ ថាជាអ្នកបង្កឲ្យប្រជាជនអាមេរិក ស្លាប់ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

៥៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ, ១០ថ្ងៃជាប់គ្នាហើយដែលគ្មានករណីឆ្លងថ្មីនៅកម្ពុជា !

៦៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៣២លាននាក់ ស្លាប់ជាង ៩៧ម៉ឺននាក់ និងជាសះស្បើយជាង ២៣.៣លាននាក់!

៧៖ ADB: កម្ពុជាធ្វើបានយ៉ាងល្អក្នុងការទប់ស្កាត់ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បើធៀបនឹងប្រទេសដទៃនៅក្នុងតំបន់ !

៨៖ ទីបំផុតស្ត្រីកាណាដាម្នាក់ ត្រូវចោទប្រកាន់ជាផ្លូវការពីបទ «ផ្ញើសំបុត្រផ្ទុកសារធាតុពុលទៅលោក ដូណាល់ ត្រាំ»

៩៖ ADB ដំឡើងតួលេខនៃការព្យាករសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២០ ដោយសារវិស័យកសិកម្ម និងកំណើននាំចេញផលិតផលមិនមែនសម្លៀកបំពាក់ !

១០៖ លោក ស៊ី ជិនពីង ប្រកាសប្រាប់ពិភពលោក៖ «ចិនគ្មានចំណងធ្វើសង្គ្រាមត្រជាក់ ឬក្តៅគគុកជាមួយប្រទេសណាឡើយ»

១១៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចក្រុមហ៊ុន Cellcard ដើម្បីស្វែងយល់អំពីឌីជីថល 5G

១២៖ ចិន-ឥណ្ឌា យល់ព្រមបញ្ឈប់បញ្ជូនកងទ័ពបន្ថែម ទៅកាន់តំបន់ជម្លោះព្រំដែន

១៣៖ បេក្ខជនដាក់ពាក្យសុំប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០២០ មានជាង១២ម៉ឺននាក់!

១៤៖ ឥណ្ឌូណេស៊ី៖ «សន្តិភាព និងស្ថិរភាពសកលលោកនឹងត្រូវបំផ្លាញ ប្រសិនបើជម្លោះ និងការប្រជែងភូមិសាស្ត្រនយោបាយ កាន់តែរីកធំឡើង»

១៥៖ បុរសម្នាក់ដែលវាយនារីជាអតីតសង្សារ បណ្ដាលឲ្យហើមជាំពេញមុខ នៅសង្កាត់ភ្នំពេញថ្មី ត្រូវតុលាការចេញដីកាឃុំខ្លួន

១៦៖ រុស្ស៊ីថាមិនខ្លាចទណ្ឌកម្មអាមេរិកឡើយ ជុំវិញកិច្ចព្រមព្រៀងអាវុធជាមួយអ៉ីរ៉ង់

១៧៖ WHO៖ អត្រាអ្នកឆ្លងកូវីដ-១៩ មួយសប្តាហ៍ចុងក្រោយ កើនឡើងក្នុងអត្រាខ្ពស់បំផុត ខណៈអត្រាអ្នកស្លាប់មានការថយចុះ

១៨៖ ភ្លើងឆេះព្រៃកើតឡើងចំកណ្តាល ប្រទេសអាហ្សង់ទីន, យន្តហោះជាច្រើនគ្រឿង កំពុងធ្វើការពន្លត់ ខណៈប្រជាជនត្រូវជម្លៀស

១៩៖ ទនេ្លមេគង្គមិនអាចស្ងប់ស្ងាត់បានទេ ព្រោះអាមេរិកបានប្រើល្បិចកល «ដំបងការពារបរិស្ថាន»

* ព័ត៌មាន Fresh News Plus

១៖ Man Utd ឡើងជុំទី៤ នៃពាន League Cup ក្រោយទម្លាក់ Luton ៣-០

២៖ Barcelona បន្តលក់ Suarez ទៅឲ្យក្លិប Atletico ទៀត

៣៖ Vidal ផ្លាស់ទៅលេងឲ្យក្លិបអ៉ីតាលី Inter Milan ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំ

៤៖ គ្រូបង្វឹកក្លិប West Ham និងកូនសិស្ស ២នាក់ផ្សេងទៀតឆ្លងជំងឺ Covid-19

៥៖ តើអ្នកដឹងទេ‌! រូបតាស្រមូមលើក្រដាសប្រាក់ «១០០ដុល្លារ» និង «១០ដុល្លារ» មិនមែនជារូបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកឡើយ

៦៖ តន់ ច័ន្ទសីម៉ា បញ្ចេញស្នាដៃចម្រៀងនិពន្ធដោយខ្លួនឯងផ្ទាល់ លើកដំបូង «សម្តែងចប់ឬនៅចាំខ្ញុំទះដៃ» ក្នុងផលិតកម្ម «Galaxy Navatra»

៧៖ តម្លៃ IPO សរុបរបស់ Alipay បុត្រសម្ព័ន្ធរបស់ Alibaba អាចនឹងកើនឡើងដល់ ៣៥ពាន់លានដុល្លារ

៨៖ ផលិតកម្ម YG បញ្ចប់ការសាងសង់ ការិយាល័យកណ្តាលថ្មីរបស់ខ្លួនជាស្ថាពរ ក្រោមទុនវិនិយោគប្រមាណ ៤១លានដុល្លារ ក្នុងរយៈពេល៨ឆ្នាំ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com