(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ បញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរបស់រដ្ឋឆ្នាំគោល និងវាយតម្លៃអចលនទ្រព្យ ចលនទ្រព្យ លើប័ណ្ណកម្មសិទ្ធិរដ្ឋរបស់អង្គភាព។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើង ក្នុងសាលប្រជុំសាលាខេត្ត។

ក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោក អ៊ុ រាត្រី បានថ្លែងថា តាមការប្រកាសរបស់អន្តរក្រសួង បើមានប្លង់សូមភ្ជាប់ តារាងសលបត្រលម្អិត នៃអាគារសង់នៅលើដី៖

* តារាងបរិក្ខាបច្ចេកទេសឧស្សាហកម្ម
* តារាងយានយន្ត និងគ្រឿងចក្រតារាងសម្ភារ និងសង្ហារឹម
* តារាងសរុប នៃការធ្វើប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ
* តារាងវាយតម្លៃអចនទ្រព្យ និងផែនការធ្វើប័ណ្ណកម្មសិទ្ធ
* តារាងសង្ខេបតម្លៃទ្រព្យសម្បត្តិរដ្ឋ
* តារាងឧបសម្ព័ន្ធសន្តិ នៃទ្រព្យសម្បត្តិរដ្ឋ រយៈពេលខ្លីតិចជាងមួយឆ្នាំ ឧបសម្ព័ន្ធទ្រព្យសម្បត្តិការកើនឡើង និងថយចុះឆ្នាំ២០២០ ដល់ឆ្នាំ២០២១៕