(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននឹងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន៖ ការប្រកួតប្រជែងរបស់មហាអំណាច ក្លាយជាឧបសគ្គដល់ការអភិវឌ្ឍប្រទេសកំពុងអភិវឌ្ឍន៍

២៖ អាមេរិកប្រកាសអនុវត្តតែម្នាក់ឯងនូវទណ្ឌកម្មរបស់ UN ឡើងវិញលើអ៉ីរ៉ង់ និងព្រមានប្រទេសដទៃទៀតដែលមិនព្រមធ្វើតាមខ្លួន

៣៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ចំនួន៧ ដល់វេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីស្តារសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ពីវិបត្តិជំងឺកូវីដ១៩

៤៖ ទីក្រុងប៉េកាំងអះអាងថា រាល់ការគាំទ្រណាមួយចំពោះឯករាជ្យភាពរបស់កោះតៃវ៉ាន់ នឹងត្រូវបរាជ័យជានិច្ច

៥៖ ជុន ច័ន្ទបុត្រ ទម្លាយប្រាប់ ហ៊ុន ម៉ាណែត ថា នៅវិទ្យុអាស៊ីសេរី លោកត្រូវបានបិទសិទ្ធិមិនឱ្យនិយាយជាសាធារណៈ ខណៈលោកចង់យកអាស៊ីសេរីឱ្យ CPP ប្រើប្រាស់ដែរ

៦៖ លោក ដូណាល់ ត្រាំ អាចនឹងត្រូវបានស៊ើបអង្កេតជុំវិញការលួចបន្លំពន្ធ, នេះបើតាមរដ្ឋអាជ្ញាអាមេរិក

៧៖ អ្នកវិភាគ៖ ហេតុអ្វីសម្ដេចតេជោ ហ៊ុន សែន សម្រេចបើកមុខចារកម្មឈ្មោះ ជុន ច័ន្ទបុត្រ ?

៨៖ UN ប្រារព្ធខួប ៧៥ឆ្នាំនៃការចាប់កំណើត ចំពោះមុខវិបត្តិជំងឺរាតត្បាតសកល និងភាពតានតឹងរវាងចិន-អាមេរិក

៩៖ ផ្ទុះប្រតិកម្មក្រោយក្រុមហ៊ុនទេសចរណ៍នៅអូស្ត្រាលី ដាក់រូបប្រាសាទអង្គរតែដាក់ពាក្យវៀតណាម, ក្រសួងទេសចរណ៍ ទាក់ទងឱ្យកែសម្រួល

១០៖ ឥណ្ឌា យកយន្តហោះចម្បាំងទើបទិញពីបារាំងក្តៅៗ ទៅហោះឆ្វែលសាកល្បង នៅជិតព្រំដែនចិន

១១៖ គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នឹងដាក់សំណើជូនសម្ដេចតេជោ អនុញ្ញាតឱ្យចូលទស្សនាឡើងវិញក្នុងការប្រកួតបាល់ទាត់

១២៖ មេដឹកនាំតៃវ៉ាន់សរសើរអ្នកបើកយន្តហោះចម្បាំងរបស់ខ្លួន ដែលបានហោះប្រដេញយន្តហោះចម្បាំងចិន

១៣៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ, ៩ថ្ងៃជាប់គ្នាហើយដែលគ្មានករណីឆ្លងថ្មីនៅកម្ពុជា !

១៤៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣១.៤លាននាក់ ស្លាប់ជិត ៩៧ម៉ឺននាក់ និងជាសះស្បើយជាង ២៣លាននាក់!

១៥៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ មានសក្ដានុពលជួយលើកស្ទួយ វិស័យដឹកជញ្ជូនឱ្យមានប្រសិទ្ធភាពខ្ពស់

១៦៖ មីយ៉ាន់ម៉ាជម្នះរៀបចំការបោះឆ្នោត បើទោះបីជាបក្សប្រឆាំងអំពាវនាវឲ្យលើកពេលក៏ដោយ ខណៈស្ថានការណ៍កូវីដ-១៩ កាន់តែធ្ងន់ធ្ងរ

១៧៖ ក្រសួងធនធានទឹក៖ ពីថ្ងៃទី២៣-២៩ ខែកញ្ញា ភ្លៀងបន្តធ្លាក់ពីមធ្យមទៅច្រើន សូមប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ !

១៨៖ មន្ត្រីប៉ូលិសទីក្រុងញូយ៉ករងការចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធការធ្វើចារកម្មឲ្យចិន

១៩៖ ក្រសួងសុខាភិបាល៖ គិតចាប់ពីដើមឆ្នាំមកដល់ខែកញ្ញានេះ អ្នកធ្វើតេស្ដរកវីរុសកូវីដ១៩ សរុបប្រមាណជាង ១២ម៉ឺននាក់

២០៖ ម៉ាឡេស៊ីអំពាវនាវឲ្យចែកចាយវ៉ាក់សាំង COVID-19 ទៅគ្រប់ប្រទេសទាំងអស់ នៅពេលផលិតបានជោគជ័យ

២១៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងឧបត្ថម្ភដល់ជនរងគ្រោះស្លាប់-របួស១១នាក់ ដោយសាររន្ទះបាញ់ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង

២២៖ ចិននឹងត្រូវបាត់បង់សិទ្ធិប្រើប្រាស់ស្ថានីយផ្កាយរណបនៅប្រទេសអូស្រ្តាលី ពេលផុតកិច្ចសន្យា

២៣៖ រដ្ឋមន្ដ្រីកសិកម្ម ប្រាប់អនុប្រធានអង្គការ JICA ប្រចាំនៅកម្ពុជា ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅជាប្រទេសនាំចេញកសិផល ទៅកាន់ទីផ្សារអន្តរជាតិ

២៤៖ តុលាការចិនកាត់ទោសមហាសេដ្ឋីមួយរូប «ដាក់ពន្ធនាគារ១៨ឆ្នាំ» ពីបទពុករលួយ, ស៊ីសំណូក និងកឹបកេងមូលនិធិរដ្ឋ

២៥៖ ឥទ្ធិពលខ្យល់ព្យុះ «នូល» ប៉ះពាល់ខេត្តចំនួន៩ ស្លាប់ ១១នាក់, ទេសរដ្ឋមន្ត្រី គន់ គីម អរគុណអាជ្ញាធរគ្រប់ខេត្ត ជួយពលរដ្ឋបានទាន់ពេលវេលា

២៦៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅមីយ៉ាន់ម៉ា កើនដល់១០០នាក់

២៧៖ ត្រីបាឡែន៩០ក្បាលងាប់ និងជាង១៨០ក្បាលកំពុងជាប់ខ្លួន នៅតំបន់ឆ្នេរសមុទ្រអូស្ត្រាលី, អ្នកវិទ្យាសាស្ត្រមិនទាន់ដឹងពីមូលហេតុ|

* ព័ត៌មាន Fresh News Plus

១៖ Global Times ៖ ចិនប្រហែលជាមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងទិញលក់កម្មវិធី TikTok នោះទេ

២៖ លីគបាល់ទាត់កំពូលរបស់ប្រ៊ុយណេ ឆ្នាំ២០២០ ត្រូវបានលុបចោល ដោយសារជំងឺ COVID-19

៣៖ ក្លិបបាល់ទាត់ Flamengo រាយការណ៍ករណីឆ្លង COVID-19 ចំនួន៦ករណី

៤៖ សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បើកវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត «ក» ដើម្បីត្រៀមខ្លួនថ្ងៃប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣

៥៖ ក្រុមហ៊ុន Microsoft ចំណាយលុយសុទ្ធ ៧.៥ពាន់លានដុល្លារទិញក្រុមហ៊ុនផលិតហ្គេម ZeniMax

៦៖ Zlatan ស៊ុត ២គ្រាប់ជួយ ACMilan រកបាន ៣ពិន្ទុពី Bologna នៅ Serie A

៧៖ City ក្លាយជាក្រុមទី១ ដែលលេងមិនចាញ់នៅថ្ងៃបើកឆាក PL ក្រោយយកឈ្នះ Wolves

៨៖ តារាសម្ដែងជើងចាស់ អម្ពរ ទេវី បង្ហាញមុខស្វាមីលើកដំបូង ពីទឹកដីសម្បូរដុល្លារ អមជាមួយសារផ្អែមល្ហែមគួរឲ្យច្រណែន!

៩៖ Djokovic ផ្តួល Schwartzman ដើម្បីលើកពាន Italian Open ជាលើកទី៥

១០៖ ថ្នាក់ដឹកនាំកីឡាបាញ់កាំភ្លើង ជំរុញការប្រកួតឲ្យបានច្រើន ដើម្បីបង្កើនការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គេម-២០២៣

១១៖ Morata ត្រៀមចុះកិច្ចសន្យាខ្ចីជើង ១រដូវកាលលេងឲ្យ Juventus ពីក្លិប Atletico

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com