(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ នឹងមានការរៀបចំពិធីផ្លាស់ប្ដូរ ស្នងការនគរបាលខេត្តបាត់ដំបង ដោយលោកឧត្តមសេនីយ៍ត្រី សាត់ គឹមសាន ជំនួស លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ។

ពិធីនេះនឹងត្រូវធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។

គួរជម្រាបថា លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍ ហើយលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការរងខេត្តបាត់ដំបង ត្រូវឡើងជាស្នងការជំនួស៕