(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ជុន ច័ន្ទបុត្រ លួចទម្លាយប្រាប់លោក ហ៊ុន ម៉ាណែត ពីការងារចារកម្មសំងាត់អាមេរិកថា រាល់ការចេញផ្សាយទាំងអស់របស់ Fresh News បូកទាំងរូបភាព ត្រូវបានគេបកប្រែផ្ញើជូនមេធំៗរបស់អាមេរិកដើម្បីតាមដាន

២៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ

៣៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣១លាននាក់ ស្លាប់ជាង ៩៦ម៉ឺននាក់ និងជាសះស្បើយជិត ២៣លាននាក់!

៤៖ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅក្រុមហ៊ុនអាមេរិក

៥៖ ចំនួនអ្នកឆ្លងកូរ៉ូណានៅអ៉ីស្រាអែល កំពុងកើនឡើងយ៉ាងគំហុក, អ៉ីស្រាអែលប្តេជ្ញាអភិវឌ្ឍវ៉ាក់សាំងឲ្យបាន នៅមុនពាក់កណ្តាលឆ្នាំ២០២១

៦៖ ថ្ងៃទិវាសន្តិភាពអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន គូសរំលេចថា មនុស្សគ្រប់រូបត្រូវការសន្តិភាព លើកលែងតែភេរវករប៉ុណ្ណោះចង់បំផ្លាញសន្តិភាព

៧៖ សេចក្តីព្រាងច្បាប់ Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេស ហាក់ដូចជាចម្លងចេញពីសៀវភៅ ដូណាល់ ត្រាំ, នេះបើតាមសមាជិកសភាអង់គ្លេស

៨៖ គ.ជ.ប ចាប់ផ្តើមបិទផ្សាយបញ្ជីបោះឆ្នោតឆ្នាំ២០១៩ មុនឲ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅថ្ងៃទី១-១៩ ខែតុលា

៩៖ ចិនរកឃើញក្នុងកញ្ចប់គ្រឿងសមុទ្រនាំចូលពីរុស្ស៊ី «មានផ្ទុកកូរ៉ូណា» ខណៈអ្នកដែលបានទទួលទាន ត្រូវណែនាំឲ្យទៅធ្វើតេស្ត

១០៖ អ្នកជំនាញ៖ ការរឹតបន្តឹងច្បាប់ក្នុងវិស័យអចលនទ្រព្យ ផ្តល់ឱកាសល្អឲ្យអ្នករកស៊ីស្របច្បាប់ តែអ្នករកស៊ីមិនស្របច្បាប់ជួបបញ្ហាប្រឈមខ្លាំង

១១៖ ប៉ុមប៉េអូ ចេញមុខស្តីបន្ទោសខ្លាំងៗលើអឺរ៉ុប ដែលមិនព្រមចូលរួមបន្តសុពលភាព ទណ្ឌកម្មប្រឆាំងអ៉ីរ៉ង់

១២៖ រុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធយោធា ដ៏គគ្រឹកគគ្រេងមានឈ្មោះថា «Kavkaz-2020» នៅលើដែនសមុទ្រខ្មៅ

១៣៖ រុស្ស៊ី និងតួកគីនាំគ្នាធ្វើសមយុទ្ធយោធា នៅលើទឹកដីប្រទេសស៊ីរី

១៤៖ កងទ័ពអាកាសចិនបញ្ចេញវីដេអូដ៏រសើបមួយ ដែលទំនងជាបានយកកោះហ្គាំរបស់អាមេរិក ធ្វើជាគោលដៅហាត់សមទម្លាក់គ្រាប់បែក

១៥៖ ឥណ្ឌាសម្រេចបើកទ្វារប្រាសាទ Taj Mahal ឡើងវិញ ខណៈចំនួនអ្នកឆ្លងកូរ៉ូណាកំពុងកើនឡើងឥតឈប់ឈរ

១៦៖ ស្វីសគ្រោងចាយរាប់ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងពីបារាំង និងអាមេរិក ប៉ុន្តែរដ្ឋាភិបាលត្រូវសួរប្រជាជនសិនថា គាំទ្រឬអត់

១៧៖ ប៉ូលិសថៃកំពុងរកមុខក្រុមបាតុករ ដែលបានដាក់និងដក «ស្លាកប្រជាជន» ចេញពីទីលានក្បែរព្រះរាជវាំង, ក្រុមបាតុករត្រៀមប្រមូលផ្តុំជាថ្មី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ!

១៨៖ រដ្ឋមន្ត្រីសុខាភិបាល៖ ចក្រភពអង់គ្លេស កំពុងស្ថិតត្រង់ចំណុចរបត់ដ៏គ្រោះថ្នាក់មួយ នៅចំពោះមុខស្ថានការណ៍កូវីដ-១៩ ខណៈករណីឆ្លងកើនឡើងយ៉ាងគំហុក

* ព័ត៌មាន Fresh News Plus

១៖ លោក ដូណាល់ ត្រាំ៖ TikTok អាចបន្តប្រតិបត្តិការទៀតបាន ក្រោយពេលមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Oracle និង Walmart

២៖ Liverpool បំបាក់ Chelsea ដែលសល់សមាជិក ១០នាក់ បន្តឈ្នះ ២ប្រកួតនៅ Premier League

៣៖ Son រកបាន ៤គ្រាប់ឈរនៅ Top scorer ក្នុងជំនួប Spurs បំបាក់ Southampton ៥-២

៤៖ កីឡាករវាយកូនបាល់ ៥នាក់ដកខ្លួនពី French Open ក្រោយតេស្តវិជ្ជមាននៃ Covid-19

៥៖ តារារ៉េបសិចស៉ី Cardi B ទម្លាយមូលហេតុពិត នៃការលែងលះជាមួយស្វាមី

៦៖ តើអ្នកដឹងទេ! ហេតុអ្វីបានជាយន្តហោះត្រូវហោះឱ្យខ្ពស់ផុតពពក ហើយហេតុអ្វីបានជានៅពេលឡើង-ចុះយន្តហោះត្រូវរោទ៍ខ្លាំង?

៧៖ ហេតុអ្វីបានជាប្រទេសអាហ្វ្រិកជាច្រើន មានព្រំប្រទល់ត្រង់ៗ?

៨៖ FFC បង្កើតលីគបាល់ទាត់នារី ដើម្បីចម្រាញ់កីឡាការិនីឆ្នើមទៅហាត់នៅចិន ត្រៀម SEA Games 2023

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com