(ភ្នំពេញ)៖ ក្រុមហ៊ុន អិល វ៉ាយ ភី នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ក្រុមហ៊ុនកោះកុងស៊ូហ្គើ និងក្រុមហ៊ុនកោះកុងផ្លេនថេសិន អ៉ិនដាស់ស្ត្រី ខមផេនី លីមីត មិនជាប់ពាក់ព័ន្ធនឹងអ្នកឧកញ៉ា លី យ៉ុងផាត់ ឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការចេញសេចក្តីប្រកាសព័ត៌មានខាងលើ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានការចោទប្រកាន់ថា ក្រុមហ៊ុនកោះកុងស៊ូហ្គើ និងក្រុមហ៊ុនកោះកុងផ្លេនថេសិន អ៉ិនដាស់ស្ត្រី ខមផេនី លីមីត ជាក្រុមហ៊ុន ឬមានភាគហ៊ុន របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏ដូចជាក្រុមហ៊ុន អិល វ៉ាយ ភី៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន អិល វ៉ាយ ភី៖