(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី២០ ខែកញ្ញា ឆ្នាំ២០២០ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ នាយករដ្ឋមន្រ្តីកម្ពុជា៖ មហាអំណាច និងលោកខាងលិច យកបញ្ហាសិទ្ធិមនុស្សជាលេសលូកដៃចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាពកម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយ (ចុចអាន)

២៖ អតីតបុគ្គលិកអាស៊ីសេរី រដ្ឋា វិសាល អះអាងថា លោក ជុន ចាន់បុត្រ ក្លាយជាសកម្មជនប្រឆាំង ហើយកំពុងបំភ្លៃការពិតអំពីរឿងរ៉ាវនៅកម្ពុជា (ចុចអាន)

៣៖ ស្ថានទូតចិន ថ្កោលទោសចំពោះវិធានការរបស់អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុន Union Development Group របស់ចិន ដែលកំពុងវិនិយោគនៅកម្ពុជា (ចុចអាន)

៤៖ ក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈករណីជាសះស្បើយក៏គ្មានដែរ (ចុចអាន)

៥៖ កម្ពុជាខកចិត្តចំពោះការចោទប្រកាន់ ដោយហេតុផលនយោបាយ របស់សមាជិកសភា និងឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក (ចុចអាន)

៦៖ តំណាងកម្ពុជានៅ UN ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សថា កម្ពុជា ចាត់វិធានការឆ្លើយតបនឹងជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព (ចុចអាន)

៧៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ ការចោទប្រកាន់របស់អាមេរិកមកលើកម្ពុជា និងក្រុមហ៊ុនវិនិយោគរបស់ចិនជា «មហិច្ឆតាភូមិសាស្ត្រនយោបាយ» (ចុចអាន)

៨៖ គម្រោងវិនិយោគ៣ថ្មីទៀត សរុបទុនជាង១០លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឱ្យបើកដំណើរការ ! (ចុចអាន)

៩៖ ប្រមុខការទូតកម្ពុជា ប្រាប់មេដឹកនាំអាស៊ានថា «យើងគួរជះទឹកដើម្បីរំលត់ភ្លើង មិនមែនចាក់សាំងបន្ថែមនោះទេ» (ចុចអាន)

១០៖ ក្រសួងការងារ ចេញសេចក្ដីណែនាំ ស្ដីពី ការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ គ្រឹះស្ថានអប់រំ ក្រោមឱវាទចាប់ពីថ្ងៃទី២១ ខែកញ្ញា (ចុចអាន)