(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពទឹកទន្លេមេគង្គ ដោយបញ្ជាក់ថា ទឹកទន្លេមេគង្គនឹងហក់ឡើង នៅក្នុងរយៈពេល២-៣ថ្ងៃនេះ ប៉ុន្តែមិនដល់កម្រិតប្រុងប្រយ័ត្នទេ។

ទោះជាយ៉ាងណាក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ៕