(តាកែវ)៖ លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅម៉ោងប្រមាណជាង៧យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ អគ្គិភ័យបាន និងកំពុងឆាបឆេះផ្សារសំរោងយ៉ោង យ៉ាងសន្ធោរសន្ធៅ ស្ថិតលើផ្លូវជាតិលេខ២ ក្នុងស្រុកបាទី ខេត្តតាកែវ ខណៈនេះរថយន្តពន្លត់អគ្គិភ័យក៏កំពុងចេញអន្តរាគមន៍ផងដែរ។ សូមរង់ចាំព័ត៌មានលម្អិតនៅពេលក្រោយ៕