(ព្រះសីហនុ)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ត្រូវនឹងបិណ្ឌទី១៣ ដឹកនាំដោយលោក ជួន ណារិន្ទ និងលោកស្រី ព្រមទាំងសហការី និងសមាជិកគណបក្សប្រជាជនកម្ពុជា ខ២៧ បាននាំយកទេយ្យទាន និងថវិកាប្រគេនព្រះសង្ឃ នៅវត្តអន្លង់ក្រពើ ស្ថិតនៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទេយ្យទានទាំងនោះ រួមមាន៖
* ម៉ាស ១កេសធំ
* ស្លាដកចំនួន ០៥ប្រអប់
* អង្ករ ០៤បាវ
* ទឹកក្រូច ១៧កេស
* ទឹកសុទ្ធ ១០កេស
* ស្ករសរ ០១បាវ
* ប្រេងឆា ០៤ធុង
* ទឹកស៉ីអីវ ១៥យួរ ទឹកត្រី ១៥យួរ
* មី ០៤កេសធំ
* ត្រីខ ០៣កេសធំ
* ទឹកដោះគោ ០១កេស។

ក្នុងឱកាសនោះ ក្រុមការងារព្រមទាំងប្រគេនបច្ច័យកសាងចំនួន ១១.៣០០.០០០រៀល និង ៧៥០ដុល្លារផងដែរ។ ដោយឡែក ក្រុមការងារបានប្រគេន បច្ច័យដល់ ព្រះសង្ឃ ៥អង្គ (មួយអង្គ ១០០.០០០រៀល) យាយជី តាជី ១២នាក់ ម្នាក់ៗ ៤០.០០០រៀល ប្រជាការពារ ១៥នាក់ ម្នាក់ៗ ២០.០០០រៀល និងនគរបាលប៉ុស្តិ៍ ០៦នាក់ ម្នាក់ ៤០.០០០រៀល សិស្សានុសិស្ស ៦០នាក់ ម្នាក់ ១០.០០០រៀល ចាស់ជរានៅក្នុងភូមិ ៤០នាក់ ម្នាក់ ១០.០០០រៀល។

សូមបញ្ជាក់ថា នៅថ្ងៃដដែល ក្រុមការងារ របស់ខ២៧ បាននាំយកបច្ច័យ ចំនួន ២០០០ដុល្លារ យកទៅប្រគេនចៅអធិការ វត្តថ្មដារលើ ស្ថិតក្នុងឃុំសំរ៉ុង ស្រុកព្រៃនប់ ជាបច្ច័យកសាង (ក្រាលឥដ្ឋការ៉ូ ព្រះវិហាវត្ត) ទៀតផង។ សរុបថវិកា ចំណាយ ១៦.៥០០.០០០រៀល និង ៣.១៥០ដុល្លារ៕