(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៩លាននាក់ ស្លាប់ជិត ៩៣ម៉ឺននាក់ និងជាសះស្បើយជាង ២១លាននាក់!

៣៖ ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតមានការថ្វាយបង្គំឡើងវិញ និងចេញសេចក្ដីណែនាំ៩ចំណុច ដើម្បីគ្រីស្ទបរិស័ទអនុវត្ត កុំឲ្យឆ្លងជំងឺកូវីដ-១៩

៤៖ ទីបំផុតលោក Suga ជាប់ឆ្នោតក្លាយជាប្រធានថ្មី នៃគណបក្សកាន់អំណាច (LDP) ដែលនឹងត្រួសត្រាយផ្លូវ ទៅរកតំណែងនាយករដ្ឋមន្ត្រី

៥៖ លោកស្រី ឱ វណ្ណឌីន៖ ករណីព្រះសង្ឃឡើងកម្តៅលើស «៣៧.៧អង្សារ» នៅបាត់ដំបង សង្ស័យគ្រុនផ្តាសាយធំ

៦៖ ចំនួនអ្នកឆ្លងកូរ៉ូណានៅមីយ៉ាន់ម៉ា កើនដល់ជាង៣,០០០នាក់ ក្នុងនោះ២៤នាក់ស្លាប់

៧៖ ក្រសួងការងារ ចេញសេចក្ដីណែនាំ ស្ដីពី ការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ គ្រឹះស្ថានអប់រំ ក្រោមឱវាទចាប់ពីថ្ងៃទី២១ ខែកញ្ញា !

៨៖ លោក ត្រាំ នឹងធ្វើដំណើរទៅកាលីហ្វ័រញ៉ា ដើម្បីត្រួតពិនិត្យភ្លើងឆេះព្រៃ, លោក បៃដិន ថាបញ្ហាទាំងអស់បណ្តាលមកពី បញ្ហាបម្រែបម្រួលអាកាសធាតុ

៩៖ មន្ដ្រីជំនាញពន្យល់អំពីការប្រុងប្រយ័ត្ន ចំពោះបទល្មើសឆបោក ឬបន្លំផ្ទេរប្រាក់តាមប្រព័ន្ធធនាគារ

១០៖ មហាសេដ្ឋីអាមេរិក Bloomberg នឹងចាយ ១០០លានដុល្លារ ជួយលោក បៃដិន ឲ្យយកឈ្នះលោក ត្រាំ ក្នុងរដ្ឋសំខាន់ៗជាពិសេស Florida

១១៖ ឯកអគ្គរាជទូតជប៉ុន កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

១២៖ ជប៉ុន ចិន និងកូរ៉េខាងត្បូងផ្អាកនាំចូលជ្រូកពីអាល្លឺម៉ង់ ដោយសារការផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិក

១៣៖ ប្រមុខការទូតកម្ពុជា ប្រាប់មេដឹកនាំអាស៊ានថា «យើងគួរជះទឹកដើម្បីរំលត់ភ្លើង មិនមែនចាក់សាំងបន្ថែមនោះទេ»

១៤៖ មើលទៅឥណ្ឌាទប់ COVID-19 លែងជាប់ហើយ និងកំពុងគិតគូរបញ្ចេញវ៉ាក់សាំង ឲ្យប្រើប្រាស់ជាបន្ទាន់តែម្តង!

១៥៖ ពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២៥០គ្រួសារ រស់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រំភេីបរីករាយពេលបានទទួលអំណោយ ពី កាកបាទក្រហមកម្ពុជា

១៦៖ របាយការណ៍៖ អ៉ីរ៉ង់ មានផែនការសម្លាប់អគ្គរដ្ឋទូតអាមេរិក ប្រចាំអាហ្វ្រិកខាងត្បូង, សងសឹកឱ្យលោក Soleimani

១៧៖ ចិន ចាត់ទុកពលរដ្ឋហុងកុងទាំង១២នាក់ ដែលត្រូវបានចាប់ខ្លួននៅឯសមុទ្រ គឺជា «ក្រុមឧទ្ទាមផ្ដាច់ទឹកដី»

១៨៖ តួកគីក្តៅរោលរាលក្រោយសហរដ្ឋអាមេរិក សម្រេចសង់មណ្ឌលបណ្តុះបណ្តាលសន្តិសុខ នៅក្នុងប្រទេសស៊ីប

១៩៖ យន្តហោះ ARJ21 ដែលចិនផលិតដោយខ្លួនឯងសុទ្ធសាធ ទើបបង្កើនចំនួនជើងហោះហើរ

២០៖ ប៉ាគីស្ថានកំពុងពិចារណាទទួលយកវ៉ាក់សាំង COVID-19 របស់រុស្ស៊ី និងចូលរួមការធ្វើតេស្ត លើកចុងក្រោយ

២១៖ ប្រធាន WHO អំពាវនាវឲ្យប្រទេសអ្នកមានៗ ចូលរួមកម្មវិធីអភិវឌ្ឍវ៉ាក់សាំង COVAX ព្រោះថ្ងៃផុតកំណត់កាន់តែកៀកមែនទែនហើយ

២២៖ អ្នកគ្រូបង្រៀននៅអូរ៉េហ្គន និយាយមិនចេញ ពេលឃើញផ្ទះក្លាយជាផេះ, ភ្លើងឆេះព្រៃក្នុងរដ្ឋទាំបីនៅអាមេរិក ផ្តាច់ជីវិតមនុស្ស ៣៣នាក់

២៣៖ បទវិភាគអន្តរជាតិ៖ បើអារ៉ាប៊ីសាអូឌីត មិនព្រម, បារ៉ែនក៏មិនហ៊ាន ចងសម្ព័ន្ធមេត្រីភាពជាមួយអ៉ីស្រាអែល ដែរ?

* ព័ត៌មាន Fresh News Plus

១៖ PSG ចាញ់ជាលើកទី២ នៅ Ligue 1 ក្រោមថ្វីដៃរបស់ Marseille ថែមទាំង Neymar កាតក្រហមទៀត!

២៖ មិនធម្មតា! បទ «Dynamite» របស់ BTS បន្តបំបែកកំណត់ត្រា មានអ្នកចូលទស្សនា ៣៥០លានដង ក្នុងរយៈពេល ២៣ថ្ងៃ

៣៖ វិសាខា ការពារពាន KMH Cup U18 បានសម្រេច ក្រោយឈ្នះបឹងកេត ២ឆ្នាំជាប់គ្នា

៤៖ Vardy រកបាន ២គ្រាប់ក្នុងជ័យជម្នះរបស់ Leicester ទៅលើម្ចាស់ផ្ទះ West Brom

៥៖ Hamilton ឈ្នះជើងឯកព្រឹត្តិការណ៍ Tuscan Grand Prix 2020 បង្កើនជ័យជម្នះ ៩០លើកក្នុងអាជីព

៦៖ ឱក សុគន្ធកញ្ញា រំឭកពីការឈឺចាប់របស់ម្តាយជាង៣០ឆ្នាំមុន កាលពីខ្លួនចាប់កំណើត

៧៖ តារាកូរ៉េស្រីម្នាក់ទៀតហើយ ត្រូវបញ្ចូនទៅមន្ទីពេទ្យ, សង្ស័យព្យាយាមធ្វើអត្តឃាតខ្លួនឯង

៨៖ កីឡាការិនីជប៉ុន Osaka ឈ្នះជើងឯក US Open 2020 ក្រោយផ្តួល Azarenka

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com