(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រូរាជការជាច្រើននាក់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ ចូលរួមរាប់បាត្រ កាន់បិណ្ឌទី១១ នៅវត្តខេមររាជរាម ហៅវត្តប៉ាកណាម ស្ថិតក្នុងភូមិប៉ាកណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ។ ក្នុងឱកាសនោះលោក ក៏បានឆ្លៀតណែនាំដល់ពុទ្ធបរិស័ទទាំងអស់ ចូលរួមគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យឱ្យបានល្អរួមជាមួយវិធានការនានា របស់ក្រសួងសុខាភិបាល។

ស្ថិតក្នុងឱកាសនេះ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវឱ្យពុទ្ធបរិស័ទទាំងអស់ ជាពិសេសយុវជនត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ដោយពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ បើកបរប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ យោគយល់គ្នាទៅវិញទៅមក និងចៀសឱ្យឆ្ងាយពីគ្រឿងស្រវឹង និងគ្រឿងញៀន ព្រោះថាគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។

សូមបញ្ជាក់ថា ទេយ្យទាន និងបច្ច័យ ដែលលោកប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ បានយកមកប្រគេនដល់ព្រះសង្ឃក្នុងពិធីនេះរួមមាន៖ អង្ករចំនួន ៥៥០គីឡូក្រាម ទឹកបរិសុទ្ធសុទ្ធ ១០កេស ទឹកក្រូច១០កេស មី១២កេស ត្រីខកំប៉ុង៣ កេស ព្រះសង្ឃ២៥អង្គ ក្នុងមួយអង្គ ៥ម៉ឺនរៀល និងបច្ច័យកសាងចំនួន ១៤លាន និង២០ម៉ឺនរៀល៕