Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ណុប ដារ៉ា និងលោក សឿន រិទ្ធី ចុះសួរសុខទុក្ខមន្រ្តីនៅរតនាគាជាតិខេត្តបាត់ដំបង ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យយោធាភូមិភាគ៥

13-09-2020 09:35

(បាត់ដំបង)៖ នៅព្រឹកថ្ងៃសៅរ៍ ១០ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងលោក សឿន រិទ្ធី អភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី សុំ ចិន្តា អភិបាលរងខេត្ត ដែលស្វាមីឈ្មោះ វៀន រិន ជាមន្រ្តីនៅរតនាគាជាតិខេត្ត កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យយោធាភូមិភាគ៥ (ព២) ខេត្តបាត់ដំបង ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ និងដើម្បីជាការចូលរួមរំលែកការលំបាក របស់លោកស្រី និងក្រុមគ្រូសារ, លោក ណុប ដារ៉ា ក៏បានចេញថ្លៃព្យាបាលទាំងអស់ រួមទាំងការសម្រាកព្យាបាលទាំងស្រុង រហូតដល់ចេញពីមន្ទីរពេទ្យ ៕