ចូរប្រាប់មនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់ នៃគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែកញ្ញា៖ បង្ក្រាប៦ករណី ឃាត់ខ្លួន១៦នាក់
12-09-2020 18:16
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៦ករណី ក្នុងនោះ ករណីប្រើប្រាស់២ករណី, ជួញដូរ៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៦នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១២ ខែញ្ញា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៧,៤១៥ករណី ឃាត់មនុស្ស១៤,៨៦៨នាក់ (ស្រី៩២១នាក់)៕