(ឧត្តរមានជ័យ)៖ ជនសង្សយ័ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួន និងដកហូតបានវត្ថុតតាងថ្នាំញៀន ព្រមទាំងសម្ភារមួយចំនួនទៀត នៅចំណុចផ្លូវយុទ្ធសាស្ត្រ ក្នុងភូមិគោកឈូក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អ៊ុយ ឌីម អាយុ៦៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ និងដកហូតបានវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន៣៨កញ្ចប់ ទម្ងន់២៤.៤២ក្រាម សៀវភៅបញ្ជីឈ្មោះអ្នកទិញថ្នាំញៀន១ក្បាល និងសម្ភារជាច្រើនមុខទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់៕