(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ថ្មីទៀត ខណៈករណីឆ្លងថ្មីមិនមានឡើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៧.៤លាននាក់ ស្លាប់ជិត ៩០ម៉ឺននាក់ និងជាសះស្បើយជាង ១៩.៥លាននាក់!

៣៖ ១៦៖ គង់ គាំ សម្តែងការអបអរចំពោះការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញរបស់ សុន ឆ័យ ដើម្បីឈានទៅបង្កើតគណបក្សថ្មី ដោយមិនរង់ចាំ CNRP រស់ឡើងវិញ

៤៖ មីយ៉ាន់ម៉ាបន្តរកឃើញអ្នកឆ្លងកូវីដថ្មីៗជិត១០០នាក់ទៀត, ករណីសរុបឡើងដល់១,៦១០នាក់

៥៖ សម្តេច ហេង សំរិន ស្នើអាស៊ាន ធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩

៦៖ អេស្ប៉ាញ ក្លាយជាប្រទេសអឺរ៉ុបខាងលិចដំបូងគេ មានអ្នកឆ្លង COVID-19 លើស ៥០ម៉ឺននាក់

៧៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ ជូនពលរដ្ឋ និងទេសចរ កំឡុងបុណ្យភ្ជុំ

៨៖ ក្រុមបក្សប្រឆាំងវេណេស៊ុយអេឡា អំពាវនាវឲ្យអន្តរជាតិដាក់សម្ពាធបន្ថែមទៀត លើលោកប្រធានាធិបតី ម៉ាឌូរ៉ូ

៩៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គណៈគ្រប់គ្រង គ្រូបង្រៀន និងសិស្សានុសិស្ស អនុវត្តវិធានការការពារសុវត្ថិភាពសុខភាព ពីការចម្លងជំងឺកូវីដ១៩ ក្នុងពេលបើកសាលារៀនឡើងវិញ

១០៖ តុលាការអារ៉ាប៊ីសាអូឌីតសម្រេច «លុបចោលទោសប្រហារជីវិតមនុស្ស៥នាក់» ពាក់ព័ន្ធករណីធ្វើឃាតអ្នកកាសែត Khashoggi

១១៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អះអាងថា ពេលបុណ្យទានម្ដងៗ មានមនុស្សស្លាប់យ៉ាងតិច៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

១២៖ EU ព្រមានចក្រភពអង់គ្លេស កុំឲ្យបំពានលើគោលការណ៍ច្បាប់អន្តរជាតិ ជុំវិញកិច្ចព្រមព្រៀង Brexit

១៣៖ រដ្ឋមន្ត្រីអប់រំ អំពាវនាវដល់គ្រប់សាលារៀនទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការណ៍ សុវត្ថិភាពសុខភាព ក្នុងឱកាសបើកដំណើរការសាលារៀនឡើងវិញ

១៤៖ លោក ស៊ី ជិនពីង៖ «ប្រទេសចិនទទួលជោគជ័យក្នុងសង្គ្រាម COVID-19 និងកំពុងដឹកនាំពិភពលោក ឲ្យងើបចេញពីវិបត្តិសេដ្ឋកិច្ច»

១៥៖ ក្រសួងធនធានទឹក៖ ចាប់ថ្ងៃទី០៩-១៥ ខែកញ្ញា ភ្លៀងបន្តធ្លាក់រាយប៉ាយពីតិចទៅច្រើន សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ !

១៦៖ រុស្ស៊ីត្រៀមអភិវឌ្ឍម៉ាស៊ីនយន្តហោះប្រភេទថ្មី ដែលអាចបំពាក់ឲ្យយន្តហោះក៏បាន និងឧទ្ធម្ភាគចក្រក៏បាន

១៧៖ លោក ខៀវ កាញារីទ្ធ និងលោក គី តិច ជួបគ្នាជជែកពីការងារដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន

១៨៖ ទីបំផុតចិនដាក់តាំងបង្ហាញ «វ៉ាក់សាំងប្រឆាំងកូរ៉ូណាជាលើកដំបូង» ចំពោះមុខការប្រកួតប្រជែង កាន់តែខ្លាំងឡើងៗ

១៩៖ ប្រធាន គ.ជ.ប៖ ខ្ញុំត្រូវដឹកនាំ គ.ជ.ប ឲ្យបានល្អ មានន័យថា គំនិតខ្ញុំគិតល្អ វាសនាស្រុកទេសខ្ញុំក៏ល្អដែរ !

២០៖ រលំខ្លោងទ្វារសាលានៅវៀតណាម បណ្តាលឲ្យស្លាប់កូនសិស្ស៣នាក់ និង ៣នាក់ទៀតរបួសធ្ងន់

២១៖ ចិន ចោទកងទ័ពឥណ្ឌាជាថ្មី ជុំវិញការប្រើកាំភ្លើងបាញ់ព្រមាន នៅឯតំបន់ជម្លោះព្រំដែន

២២៖ ចិន ធ្វើតេស្ដយន្ដហោះចម្បាំងបំបាំងកាយ FC-31, ផលិតឡើងទុកប្រជែងជាមួយ F-35 របស់សហរដ្ឋអាមេរិក

២៣៖ អ្នកកាសែតអូស្រ្តាលី ២នាក់ រត់ចេញពីប្រទេសចិន យ៉ាងតក់ក្រហល់ ដោយសារបារម្ភពីការចាប់ខ្លួន

២៤៖ មនុស្ស៤៩នាក់ នៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបញ្ជូនមកព្យាបាល ក្រោយសង្ស័យមានជំងឺគ្រុនឈីក

២៥៖ កងទ័ពឥណ្ឌាចេញមុខច្រានចោល ការចោទប្រកាន់ពីភាគីចិន ពាក់ព័ន្ធការរំលោភកិច្ចព្រមព្រៀង នៅតំបន់ព្រំដែនជម្លោះ

២៦៖ ជប៉ុន៖ មនុស្ស២នាក់ស្លាប់, ៤នាក់បាត់ខ្លួន និងជាង១០០នាក់រងរបួស ក្រោយព្យុះទីហ្វុងបោកបក់

២៧៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក

* ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Amazon រង់ការផាកពិន័យពីអាជ្ញាធរអង់គ្លេស ដោយសារយឺតយ៉ាវក្នុងការសហការ

២៖ ចំណេះដឹងទូទៅ! នៅសម័យអាណានិគម តើបារាំងដណ្ដើមឡាវពីសៀមបានដោយរបៀបណា?

៣៖ James ចេញពី Real Madrid ទៅចូលរួមជាមួយ Everton ក្នុងតម្លៃខ្លួន ២០លានផោន

៤៖ Messi ត្រឡប់ទៅហ្វឹកហាត់ជាមួយ Barcelona វិញ ក្រោយបំណងចាកចេញជាលេីកទី៣ ត្រូវបានបរាជ័យ

៥៖ មន្ដ្រីជាន់ខ្ពស់ AFF៖ ពាន AFC Cup 2020 បានលុបចោលហើយ ដោយសារ Covid-19

៦៖ គួរយល់ដឹង! មហាមន្ត្រីមួយរូបរបស់ព្រះមហាក្សត្រសម័យអង្គរ បន្សល់ស្នាដៃដ៏ធំមួយសម្រាប់កូនចៅជំនាន់ក្រោយ នោះគឺប្រាសាទបាតជុំ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com