(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៧.២លាននាក់ ស្លាប់ជិត ៨៩ម៉ឺននាក់ និងជាសះស្បើយជាង ១៩.៣លាននាក់!

៣៖ ប្រធាន UN ផ្ញើលិខិតអរគុណសម្តេចតេជោ ហ៊ុន សែន ដែលចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ជាសាកល និងជួយសម្រួលការហោះហើរឱ្យបុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល ចូលទៅកាន់ប្រទេសមួយចំនួន ដើម្បីជួយដល់ជនងាយរងគ្រោះដោយកូវីដ១៩

៤៖ ហុងកុង៖ មនុស្សជិត ៣០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្មតវ៉ាមួយ ជុំវិញការពន្យាពេលបោះឆ្នោត

៥៖ ក្រសួងមហាផ្ទៃ ស្នើឱ្យអាជ្ញាធរចាត់វិធានការចំពោះក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ កំពុងបង្កភាពចលាចវឹកវរក្នុងសង្គម

៦៖ អូស្ត្រាលីចុះកិច្ចព្រមព្រៀងទិញ វ៉ាក់សាំងប្រឆាំងកូរ៉ូណា រហូតដល់៨៤លានដូស

៧៖ អាស៊ី-អឺរ៉ុប អនុម័តសេចក្ដីថ្លែងការណ៍ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃស្ដីពីជំងឺកូវីដ-១៩

៨៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 ក្នុងប្រទេសមីយ៉ាន់ម៉ា បន្តកើនឡើងជាលំដាប់រហូតដល់ ១,៤៦៤នាក់ហើយ

៩៖ សម្តេចតេជោ ហ៊ុន សែន៖ «យុត្តិធម៌ និង មេត្តាធម៌ ត្រូវដើរទន្ទឹមគ្នា»

១០៖ ទីបំផុតឥណ្ឌាលោតរំលងប្រេស៊ីល ក្លាយជាប្រទេសមានករណីឆ្លងកូរ៉ូណា «ច្រើនបំផុតលំដាប់ទី២លើលោក»

១១៖ ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំមួយចំនួនក្នុងក្របខ័ណ្ឌអាស៊ាន តាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី០៩ ដល់១២ ខែកញ្ញា

១២៖ ភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ាមិនទាន់បញ្ចប់ទេ! មនុស្សស្លាប់កើនដល់៨នាក់ និងរាប់រយនាក់ទៀតត្រូវជម្លៀស

១៣៖ ការិយាល័យមេធាវីចេញបំភ្លឺ៖ ឧត្តមសេនីយ៍ឯក ហ៊ាង ហ្វូខាយ មិនមែនជាជនជាតិចិន និងពុំមានតួនាទីជាអភិបាលក្រុមហ៊ុនអ្វីនោះទេ

១៤៖ ស្តេចអារ៉ាប៊ីសាអូឌីតមានព្រះបន្ទូលទៅលោក ត្រាំ ថា «អារ៉ាប៊ីសាអូឌីតត្រូវការយុត្តិធម៌» ជុំវិញសំណុំរឿងប៉ាឡេស្ទីន

១៥៖ កម្ពុជាមិនអស់ចិត្តរឿងអាមេរិក ដាក់ចំណាត់ថ្នាក់លេខ២ ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

១៦៖ ជប៉ុនមិនទាន់អាចបន្តការស្វែងរក មនុស្សបាត់ខ្លួនទាំង៤០នាក់ នៅក្នុងគ្រោះថ្នាក់លិចនាវាដឹកសត្វគោបានឡើយ

១៧៖ ប្រធាន គ.ជ.ប អំពាវនាវឱ្យមានការសហការគ្នាល្អ ដើម្បីមានបញ្ជីបោះឆ្នោតប្រចាំឆ្នាំ ដែលមានភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព

១៨៖ បទវិភាគអន្តរជាតិ៖ «ឈ្នះដោយមិនបាច់ច្បាំង» ជាយុទ្ធសាស្ត្រដែលចិន កំពុងលេងជាមួយសហរដ្ឋអាមេរិក

១៩៖ អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងព្យាយាមបំផ្ទុះឈ្នួនបដិវត្តន៍ពណ៌ក្រោមលេសសិទ្ធិមនុស្ស យុត្តិធម៌ និងប្រជាធិបតេយ្យ

២០៖ លោក Yoshihide Suga ចង់ឲ្យមានកំណែទម្រង់ ក្នុងក្រសួងសុខាភិបាលជប៉ុន ក្រោយជំងឺរាតត្បាតសកលបញ្ចប់

២១៖ អាមេរិក៖ បុរសស្បែកខ្មៅ Jacob Blake ត្រូវពិការត្រឹមចង្កេះចុះក្រោម ហើយសូម្បីតែដកដង្ហើមក៏ឈឺចុកចាប់ដែរ

២២៖ កូរ៉េខាងត្បូងប្រកាសអាសន្នទៀតហើយ ចំពោះមុខព្យុះទីហ្វុង Haishen ក្រោយពីខ្លួនទើបរងគ្រោះ ដោយសារព្យុះទីហ្វុងម៉ៃសាក់

២៣៖ ចិនប្តេជ្ញាធ្វើសមយុទ្ធយោធាបន្ថែមទៀត នៅតំបន់ដែនសមុទ្រភាគឦសាន និងខាងកើត

២៤៖ ចិនមានកងទ័ពអាកាសធំបំផុត លំដាប់លេខ៣លើលោក, នេះបើតាមមន្ទីរបញ្ចកោណអាមេរិក

* ព័ត៌មាន Fresh News Plus

១៖ លោក Elun Musk ធ្វើរឿងមួយ ដែលខុសពី CEO ក្រុមហ៊ុនផ្សេងៗ

២៖ Fati បំបែកកំណត់ត្រា ៩៥ឆ្នាំពេលអេស្ប៉ាញ បំបាក់អ៊ុយក្រែន ៤-០ នៅ Nations League

៣៖ អាល្លឺម៉ង់ នៅតែមិនអាចរកជ័យជម្នះបាននៅ Nations League ក្រោយស្មេីជាមួយស្វីស

៤៖ ក្រុម TN Kandal គ្រងជើងឯកពាន KW Cambodia League 2020 លើកដំបូង

៥៖ ផលិតកម្ម Galaxy Navatra នឹងបញ្ចេញបទឆ្លងឆ្លើយរវាង អ៊ុក សុវណ្ណារី និងធឿន បុរី អបអរឱកាសបុណ្យភ្ជុំបិណ្ឌ

៦៖ Man City បញ្ជាក់ថា ខ្សែបម្រើ Mahrez និងខ្សែការពារ Laporte តេស្តវិជ្ជមាន COVID-19

៧៖ តើអ្នកដឹងទេ! ត្រកូលដ៏ពេញនិយមទាំង១០ នៅក្នុងប្រទេសចិន

៨៖ ចំណេះដឹងទូទៅ៖ អ្នកដែលចូលរួមដង្ហែសពព្រះចៅអធិរាជម៉ុងហ្គោល សង់ស៉ីខាន់ យកទៅបញ្ចុះ គឺត្រូវសម្លាប់ទាំងអស់

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com