(កំពង់ស្ពឺ)៖ លោកមេធាវី ខំ លានី ជាសមាជិកគណៈមេធាវី នៅការិយាល័យក្រុមមេធាវីអង្គរ បានចេញសេចក្ដីបំភ្លឺមួយ ជុំវិញការចោទប្រកាន់មកលើកូនក្ដីរបស់ខ្លួនឈ្មោះ សាយ ឫទ្ធី និងក្រុមគ្រួសារ ថាកំពុងរំលោភយកដីផ្លូវសាធារណៈដែលប្រជាពលរដ្ឋ១០គ្រួសារ ធ្លាប់ធ្វើដំណើរចេញចូល និងបានប្រើអំណាចរបស់ខ្លួនលើអាជ្ញាធរ ទាំងដែលអាជ្ញាធរឃុំចេញអះអាងថា ផ្លូវនេះមានតាំងពីដើមរហូតមក។

លិខិតបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោកមេធាវី ខំ លានី បានបញ្ជាក់ថា ការលើកឡើងនេះជាការមួលបង្កាច់ការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកូនក្ដីរបស់លោកយ៉ាងធ្ងន់ធ្ងរ ខណៈកូនក្ដីរបស់លោក កំពុងប្រើប្រាស់ប្លង់កម្មសិទ្ធិដែលសុរិយាដីខេត្តកំពង់ស្ពឺ៕

ខាងក្រោមនេះ ជាលិខិតបំភ្លឺរបស់ក្រុមមេធាវីអង្គរ៖