(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី០៦ ខែកញ្ញា ឆ្នាំ២០២០ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ប្រជាពលរដ្ឋឃុំត្រពាំងផ្លុង ដែលចាញ់បោកការញុះញង់របស់លោក រ៉ុង ឈុន ប្រាប់ទេសរដ្ឋមន្រ្តី វ៉ា គឹមហុងថា «ពួកគេមិនមានបាត់ដីទេ» (ចុចអាន)

២៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ (ចុចអាន)

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារ ធ្វើផ្លូវក្នុងខេត្តសៀមរាប (ចុចអាន)

៤៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយដល់លោក សុន ឆ័យ និងអតីតថ្នាក់ដឹកនាំអតីត CNRP ២រូបទៀត (ចុចអាន)

៥៖ សហព័ន្ធស្រូវអង្ករ៖ ការនាំចេញអង្កររបស់កម្ពុជាជិត៤៥ម៉ឺនតោន នៅ៨ខែឆ្នាំនេះ ទទួលបានចំណូលជិត៣០០លានដុល្លារ (ចុចអាន)

៦៖ អតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច ទទួលមរណភាព (ចុចអាន)

៧៖ គ.ជ.ប ដាក់ឲ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរឯកសារ ចុះឈ្មោះបោះឆ្នោត Online លើកដំបូង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ (ចុចអាន)

៨៖ ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ (ចុចអាន)

៩៖ ក្រសួងអប់រំចេញ ចេញសេចក្តីណែនាំស្តីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាឯកជន ដំណាក់កាលទី២ ចាប់ពីថ្ងៃទី៧ ខែកញ្ញាតទៅ (ចុចអាន)

១០៖ លោក អ៊ូ ច័ន្ទរ័ត្ន កំពុងប្រមូលអ្នកនយោបាយប្រឆាំងដើម្បីបង្កើតគណបក្សថ្មី ក្រោយអស់ជំនឿលើមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ (ចុចអាន)