(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ដាំផ្ញើដល់មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ជួយសម្រួលការងារចរាចរណ៍ ដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ការផ្ដាំផ្ញើរបស់ឧត្តមសេនីយ៍ឯក បានធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសលោកជួបសំណេះសំណាល និងចែកអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ដល់មន្ត្រីនគរបាលចរាចរណ៍ ៤២០នាក់ នៅនាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អំណោយរបស់អគ្គស្នងការនគរបាល ដែលចែកដល់មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ទាំង៤២០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ១បាវ និងថវិកាមួយចំនួនផងដែរ។

អគ្គស្នងការក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបានប្រកបដោយសុវត្ថិភាពក្នុងរដូវភ្ជុំ៕