(កណ្ដាល)៖ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបាននាំជូនដល់មន្ត្រីអាវុធហត្ថដែលមានគ្រួសារ ទទួលមរណភាព និងឆ្លងទន្លេចំនួន៣គ្រួសារ ដែលត្រូវបានប្រគល់ជូនដល់ដៃនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

ដំណើរការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល តំណាងឧត្តមសេនីយ៍មេបញ្ជាការ បានដឹកនាំក្រុមការងារ អាវិធហត្ថខេត្តជាច្រើននាក់ ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូន។

លោក ជា វុទ្ធី បានលលកឡើងថា អរគុណសន្តិភាព ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ និងមានការរីកចំរើនជាលំដាប់។

គួរជម្រាបជូនថា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដែលបានផ្ដល់ជូនមន្ត្រីអាវុធហត្ថដែលគ្រួសារ បានទទួល មរណភាព និងឆ្លងទន្លេរួមមាន៖

* ទី១៖ លោកអនុសេនីយ៍ឯក អ៊ុក សារិន ជំនួយការមូលដ្ធាន ស្រុកកៀនស្វាយ ដែលប្រពន្ធទទួលមរណភាព ទទួលបានថវិកាចំនួន ២,៩២០,០០០៛ និងសម្ភារមួយចំនួនទៀត ក្នុងភូមិទួលក្របៅ ឃុំគគី ស្រុកកៀនស្វាយ។
* ទី២៖ គ្រួសារ ឆ្លងទន្លេ លោកអនុសេនីយ៍ទោ អុន ណារុន ជំនួយការមូលដ្ឋាន ស្រុកកៀនស្វាយ ទទួលបានថវិកា ២,១៤៥,០០០៛ និងសម្ភារមួយចំនួនទៀតឃុំសំរោងធំ។
* ទី៣៖ គ្រួសារឆ្លងទន្លេ លោកអនុសេនីយ៍ឯក កែម តិចស៊ុន មេបញ្ជាការរងមូលដ្ឋានស្រុកគៀនស្វាយ ទទួលបានថវិកាចំនួន ១,៩៨០,០០០៛ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅឃុំកំពង់ ភ្នំស្រុកលើកដែក។

ក្នុងឱកាសនោះដែរ ក្រុមគ្រួសារទាំង៣ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ អោយមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕