(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩» ដែលមានការចូលរួមជាវាគ្មិនពីតំណាងរបស់ក្រសួងទេសចរណ៍។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ អំពីស្ថានភាពនៃវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិ នៃជំងឺកូវីដ១៩ ក៏ដូចជាសញ្ញាណវិជ្ជមាន នៃភាពល្អប្រសើរឡើងវិញ ដោយសារការកើនឡើងនៃចំនួនអ្នកទេសចរក្នុងស្រុក ជាពិសេសអំឡុងពេលឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំកន្លងមកនេះ។

យោងតាមរបាយការណ៍បានបង្ហាញថា នាឱកាសឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ មានសរុបមានចំនួនប្រមាណ ១,៤៥៩,៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១,៤៤៥,២៣៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤,១៤៨នាក់។

សម្រាប់ចំនួនភ្ញៀវទេសចរតាមថ្ងៃនីមួយៗ មានដូចខាងក្រោម៖
* ថ្ងៃទី១ ប្រមាណ ២៣៣,៣២៩នាក់
* ថ្ងៃទី២ ប្រមាណ ២៨១,៨៥៥នាក់
* ថ្ងៃទី៣ ប្រមាណ ៣២៥,០៧៧នាក់
* ថ្ងៃទី៤ ប្រមាណ ៣៣៤,៣៩១នាក់
* ថ្ងៃទី៥ ប្រមាណ ២៨៤,៧៣៤នាក់៕