(កំពង់ឆ្នាំង)៖ ទេសរដ្ឋមន្រ្តី ត្រាំ អ៉ឹវតឹក ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់លែង អមដំណើរដោយលោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ជា ម៉ានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពសមិទ្ធផល ដែលជាគម្រោងរបស់ក្រុមការងារ។

គម្រោងគាំទ្រថវិកាដោយ ADB បានកសាងនៅក្នុងស្រុកកំពង់លែង រួមមាន ទំនប់ស្ទាក់ទឹក ០៣កន្លែង ប្រវែង៥,៨៧៩ម៉ែត្រ, ទ្វារទឹក ១៥កន្លែង នៅក្នុងឃុំត្រងិល និងឃុំស្វាយរំពារ និងចុះពិនិត្យការសាងសង់អគារសិក្សា១ខ្នង ៥បន្ទប់ និងផ្ទះសំណាក់គ្រូបង្រៀន ១ខ្នង នៅអនុវិទ្យាល័យ សំរោងសែន គាំទ្រដោយធនាគារពិភពលោក តាមរយៈក្រសួងអប់រំ យុវជននិងកីឡា និងបានចុះពិនិត្យ ផ្លូវក្រាលគ្រួស ក្រហម០១ខ្សែ ប្រវែង២០០ម៉ែត្រ ជាអំណោយរបស់លោកទេសរដ្ឋមន្ដ្រីផ្ទាល់ ជូនប្រជាពលរដ្ឋភូមិកង្កែប ឃុំច្រណូក។

ឆ្លៀតឱកាសពេលចុះពិនិត្យសមិទ្ធផលនេះ ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក ក៏បានចូលរួមប្រជុំជាមួយក្រុមការងារថ្នាក់ក្រសួង ថ្នាក់ខេត្ត ថ្នាកស្រុក និងអាជ្ញាធរឃុំ ក្តាប់សភាពការណ៍ លទ្ធផលការងារនៅមូលដ្ឋាន និងបញ្ហាប្រឈម ក្នុងខែសីហា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តផងដែរ៕