(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ គឹម យ៉ុន ត្រូវបានក្រុមគ្រួសារជូនដំណឹងថា បានទទួលមរណភាព កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ លោកឧត្តមសេនីយ៍ទោ គឹម យ៉ុន គឺជាការបាត់បង់នូវនូវជីតា ឪពុក និងនាយនគរបាលឆ្នើមមួយរូប។ ពេលនេះ សពរបស់លោកឧត្តមសេនីយ៍ទោ កំពុងរៀបចំពិធីបុណ្យនៅគេហដ្ឋានផ្ទះលេខ១ ផ្លូវ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕