(ភ្នំពេញ)៖ ជីប ម៉ុង រីថែល បានដំណើរការ ជីប ម៉ុង Express 484 ជាផ្លូវការ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ484 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានី ភ្នំពេញ។

ជីប ម៉ុង Express 484 ផ្តល់ជូនទំនិញជាច្រើនប្រភេទសម្រាប់បំពេញសេចក្តីត្រូវការរបស់អតិថិជន។ រាល់ផលិតផល និងទំនិញដែលបានដាក់លក់នៅគ្រប់ហាង ជីប ម៉ុង Express សុទ្ធសឹងតែជាផលិតដែលមានគុណភាពខ្ពស់ ឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់មុននឹងដាក់លក់នៅក្នុងហាង។

អំឡុងពេលដាក់ឲ្យដំណើរការសាខាថ្មីនេះ ជីប ម៉ុង Express 484 មានការផ្តល់ជូនពិសេសៗជាច្រើនដល់អតិថិជន ដូចជាការបញ្ចុះតម្លៃពិសេសលើមុខទំនិញជាច្រើន ការទិញទំនិញទទួលបានកាដូឥតគិតថ្លៃជាច្រើនប្រភេទ ព្រមទាំងមានឱកាសបង្វិលកងយកកាដូអនុស្សាវរីយ៍រាល់ពេលទិញទំនិញ។

បច្ចុប្បន្ន ជីប ម៉ុង រីថែល កំពុងដាក់ឲ្យដំណើរការ ជីប ម៉ុង Express ជាច្រើនទីតាំង ដូចជា ជីប ម៉ុង Express បឹងសាឡាង ជីប ម៉ុង Express ខ្មែរ ប៊ែវើរីជីស ជីប ម៉ុង Express នៅ ជីប ម៉ុង បាក់ទូកសេនធើ ជីប ម៉ុង Express ក្នុងលែនម៉ាក ២៧១ និង ជីប ម៉ុង Express 484៕

ជីប ម៉ុង Express 484 បើកដំណើរការរៀងរាល់ថ្ងៃ ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៩យប់៕

ដើម្បីទទួលបានព័ត៌មានពីការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសៗពីផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖
https://www.facebook.com/ChipMongSupermarket/
ទីតាំង https://goo.gl/maps/3RY4hUFxwsJKC5qSA