(ភ្នំពេញ)៖ ឃាតកដែលចាក់សង្សារបស់ខ្លួនជាកម្មការិនីរោងចក្រ Minebea ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានរត់ទៅចង.ក សម្លាប់ឯង នៅនាវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតក្នុងមុខវត្តស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថិច្ចបានឱ្យដឹងថា កម្មការិនីរងគ្រោះមានឈ្មោះ យឺន ស្រីនី បម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ នៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជាមួយនឹងកាបូបជាប់នឹងខ្លួន និងមានកូនកាំបិតចុងស្រួចនៅជិតនោះ។

យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ករណីឃាតកម្មនេះ ជាការសម្លាប់ដោយសារគំនុំ ឬយ៉ាងណានៅឡើយទេ៕